ក្រចេះ: កាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយមានរថយន្តមួយគ្រឿងបានបែកកង់ខាងមុខ រេចង្កូតធ្លាក់ពីផ្លូវក្រឡាប់ នៅលើផ្លូវជាតិលេខ៧ (ក្រចេះ-ស្ទឹងត្រែង)ចន្លោះគីឡូម៉ែត្រលេខ៤០៦-៤០៧ ចំណុចអូរអណ្ដាស់ ភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ ៣នាក់ និងរបួសស្រាល៥នាក់។
រថយន្តម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ តាកែវ 2A-1226 អ្នកបើកបរឈ្មោះ យ៉ុង សាវី ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិត្រពាំងលើ ឃុំស្ដុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ(បានស្លាប់នៅមន្ទីពេទ្យខេត្តក្រចេះ) និងរួមដំណើរជាមួយចំនួន៨នាក់៖
ទី១ឈ្មោះ សុខ ទីចាស់ ភេទស្រី អាយុ ២៦ឆ្នាំ មានទីលំនៅភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ(របួសស្រាល) ។
ទី២ឈ្មោះ រី ហ្វារ៉េត ភេទប្រុស អាយុ ២ឆ្នាំ មានទីលំនៅភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ(របួសស្រាល) ។
ទី៣ឈ្មោះ សាំង ចាន់រ៉ា ភេទស្រី អាយុ ២៩ឆ្នាំមានទីលំនៅភូមិ អាញ្ញាណ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ (របួសស្រាល)។
ទី៤ឈ្មោះ ស្រី ឈាម ភេទស្រី អាយុ៩ឆ្នាំ មានទីលំនៅភូមិ អាញ្ញាណ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ(របួសស្រាល)។
ទី៥ឈ្មោះ ហម ពុទ្ធា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិអាញ្ញាណ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ (របួសធ្ងន់)។
ទី៦ឈ្មោះ ធា វិថាត់ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅ ភូមិងាញ្ញាណ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ (របួសធ្ងន់)។
ទី៧ឈ្មោះ ភាព សុផាន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិខ្ពង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ(របួសធ្ងន់)។
ទី៨ឈ្មោះ យ៉ុន ណារត្ន័ ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅ ភូមិកន្ទួត ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ(របួសស្រាល)។
អ្នករងរបួសទាំងអស់ខាងលើបានបញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្តក្រចេះ៕
មតិយោបល់