ភ្នំពេញៈ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ មានស្រីដែលជាជនសង្ស័យម្នាក់ បានធ្វើសកម្មភាព លួចលុយដុល្លារ ចំនួន១៤០០ដុល្លារ របស់ភ្ញៀវដែលចូលទៅម៉ាស្សា នៅចំណុចហាងម៉ាស្សាកោសជប់គ្មានលេខមួយកន្លែង តាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យខាងលើមានឈ្មោះ ចិន បុទុម ភេទស្រី អាយុ២២ឆ្នាំ មុខរបរម៉ាស្សាកោសជប់ ស្នាក់នៅភូមិកើតហេតុខាងលើ។
ចំណែកជនរងគ្រោះឈ្មោះហេង ប៉េងលាភ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិក ក្រុមហ៊ុន ស្នាក់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សម្ភារបាត់បង់ ៖ប្រាក់ដុល្លារចំនួន១៤0០០ដុល្លារ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានចូលម៉ាស្សានៅចំណុចកើតហេតុខាងលើ ដោយជនសង្ស័យបានឲ្យដោះអាវទុកនៅក្នុងទូរផ្ដៅ ក្រោយមកពេលម៉ាស្សា រួចបានត្រឡប់មកផ្ទះវិញពេលបើកកាបូបមើលក៏ឃើញលុយដុល្លារក្លែងក្លាយបានត្រឡប់មកហាងម៉ាស្សាវិញ តែឃើញហាងចាក់សោ ពីក្រៅទើបជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍កាកាប១ ។ លុះក្រោយមក នៅវេលាម៉ោងកើតហេតុខាងលើជនរងគ្រោះបានឃើញជនសង្ស័យឈរនៅមុខហាង ទើបនាំខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលកាកាប១ កំពុងឃាត់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់