កំពង់ធំៈ ករណីគ្រោះចរាចរណ៍មួយ រវាងរថយន្តបុកនិងម៉ូតូ ក្នុងទិសដៅស្របគ្នា (ពីកើតទៅលិច) បណ្តាលឲ្យស្លាប់បុរសម្នាក់ កាលពីវេលាម៉ោង៥ និង១៥នាទីល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ ១៩៤-១៩៥ ភូមិសានគរ(ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
រថយន្តបង្កម៉ាកហ៊ីយ៉ិនដាយ ពណ៌ស ខៀវ ពាក់ស្លាកលេខកំពង់ធំ 3A-1025 (ដឹកស្រូវ) បើកបរដោយឈ្មោះ ឃួតឌុល ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិតារាម ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (រត់គេចខ្លួន) បានម៉ូតូមួយគ្រឿង ម៉ាកហុងដាC125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1C-7516 បើកបរដោយឈ្មោះ វួនឡុញ ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិកណ្តោលថ្មី ឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ មិនពាក់មួកសុវត្ថិភាព) ។
តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ ដោយសារអ្នកបើកបរម៉ូតូ បើកជែងខាងស្តាំដៃ ខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យដួល ហើយខ្ទាតទៅខាងមុខរថយន្ត ត្រូវរថយន្តកិនស្លាប់តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែង និងយកវត្ថុតាងរថយន្ត និងម៉ូតូទៅរក្សាទុក នៅអធិការដ្ឋាននគនរបាលស្រុកកំពង់ស្វាយ ដើម្បីរង់ចាំការដោះស្រាយពេលក្រោយ៕
មតិយោបល់