ក្រុមអធិរាជស Real Madrid នៅតែមានទម្រង់លេងល្អដដែល ពោលកីឡាករពោរពេញទៅដោយសមត្ថភាព និងទេពកោល្យល្អៗ ក្នុងទីលាន ពោលចង់ខ្លាំងជាងកាលមាន Ronaldo ទៀត។
ជាក់ស្តែងណាស់ Real Madrid បានយកឈ្នះលើក្រុមជើងខ្លាំងអ៊ីតាលី AC Milan ក្នុងលទ្ធផល ៣-១ នាការប្រកួតមិត្តភាព មុនបើករដូវកាលក្នុងពេលដ៍ខ្លីខាងមុខនេះ។ ៣គ្រាប់របស់ Real Madrid រកបានដោយខ្សែប្រយុទ្ធបារាំង Karim Benzema នៅនាទីទី២, Gareth Bale នៅនាទីទី៤៥ និង Bojar Mayoral នៅនាទីទី៩០ ខណៈ១គ្រាប់របស់ AC Milan វិញ រកបានដោយ ខ្សែប្រយុទ្ធអាហ្សង់ទីន ទើបខ្ចីជើងពីក្រុម Juventus កីឡាករ Gonzalo Higuain នៅនាទីទី៤។
ការយកឈ្នះ AC Milan ៣-១ នេះដែរ ដូចទៅនឹងការយកឈ្នះ Juventus ក្នុងលទ្ធផលបែបនេះដូចគ្នា ដែលនេះបង្ហាញឲ្យឃើញថា Real Madrid លុតសុទ្ធតែក្រុមខ្លាំងៗនៅអ៊ីតាលី ដោយមិនចាំបាច់មានវត្តមាន Cristiano Ronaldo ឡើយ។
ដូច្នេះហើយ ក្រុម Real Madrid នៅតែមានទម្រង់លេងល្អដដែល បើទោះបីជាគ្មានវត្តមាន Ronaldo ខណៈ Champion League ឆ្នាំនេះ Real នៅតែជាគីឡូធ្ងន់ មិនអាចមើលរំលងបានដដែល។




https://www.youtube.com/watch?v=KEWWsr4E5kM
មតិយោបល់