ព័ត៌មានកីឡា

Chelsea បើករដូវកាលលេងពិតជាខ្លាំងមែន

ក្រោយពីដូរគ្រូថ្មី ក្រុមតោខៀវ Chelsea ហាក់លេងបានយ៉ាងល្អ ជាពិសេសក្នុងការប្រកួតបើករដូវកាលរបស់ពួកគេ ដោយបានយកឈ្នះលើក្រុម​ម្ចាស់ផ្ទ Huddersfied Town ក្នុងលទ្ធផល ៣-០ ។

ការយកឈ្នះ មិនឲ្យគូប្រគួតតដៃបានបែបនេះ បានធ្វើឲ្យ Chelsea ឈរកំពូលតារាង Premier League បណ្តោះអាសន្ន ដោយមាន៣ពិន្ទុស្មើក្រុម​មួយចំនួនទៀត តែមានគ្រាប់បាល់ច្រើនជាង។ Chelsea ពិតជាប្លែកខ្លាំងរដូវកាល​នេះ ទម្រង់លេងរបស់ក្លិបអង់គ្លេសមួយនេះ មានភាពប្រែប្រួលច្រើន ពោលការពាររឹងមាំ និងប្រយុទ្ធមានប្រសិទ្ធិភាព គួរឲ្យកត់សម្គាល់យ៉ាងខ្លាំង។

តាមរយ:ការលេងយ៉ាងល្អនេះដែរ ក្រុមតោខៀវ Chelsea ច្បាស់ជាក្លាយជាគូ​ប្រជែង​ដ៍សំខាន់មួយ ក្នុងការប្រជែងពាន Premier League រដូវកាលនេះ ពោល​​មិនឲ្យធ្វេសប្រហែលដូចរដូវកាលមុនឡើយ។

ដូច្នេះហើយ ក្រុមតោខៀវ Chelsea គឺជាក្រុមមួយ ដែលមិនអាចមើលរំលងបាន​ឡើយ សម្រាប់រដូវកាលនេះ។

https://www.youtube.com/watch?v=BRFKwg7W6J0

មតិយោបល់