ព័ត៌មានជាតិ

ឆ្លង​ចរន្តអគ្គិសនី​បណ្តាល​ឲ្យ​ឆាបឆេះ​ផ្ទះ​ពលរដ្ឋ ​១​ខ្នង ​នៅ​ស្រុក​ឧដុង្គ​

​កំពង់​ស្ពឺៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០២០​ វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ មាន​ករណី​អគ្គិ​ភ័យ​(​ឆេះ​ផ្ទះ​)​ ចំនួន​០១​ នៅ​ក្នុងភូមិ​អំពិលទឹក​ ឃុំ​ចាន់​សែន​ ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ​ បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ ។​

​ម្ចាស់ផ្ទះ​ឈ្មោះ​ ប៉ុន​ ច​ន្ថា​ ភេទ​ស្រី​ អាយុ​ ៤៣​ឆ្នាំ​ រស់នៅ​ភូមិ​អំពិលទឹក​ ឃុំ​ចាន់​សែន​ ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ​ ។​

​ហេតុការណ៍​នេះ​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​អស់​ចំនួន​០១​ខ្នង​ទំហំ​ ៦​ម៉ែត្រ​គុណ​ ៧,៥០​ម៉ែត្រ​ ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង​សសរ​បេតុង​,​ ឆេះ​គ្រែ​ប្រអប់​អស់​ចំនួន​០៤​គ្រែ​,​ ឆេះ​សា​ឡុ​ង​ឈើ​អស់​ចំនួន​ ០១​ ឈុត​,​ ឆេះ​គ្រឿងសំអាង​អ៊ុតសក់​ ០១​ឈុត​តម្លៃ​ ៣,៨០០(​បី​ពាន់​ប្រាំបី​រយ​ដុល្លារ​អា​មេ​រិ​ក​)​ ឆេះ​ប្រាក់​រៀល​ អស់​ចំនួន​ ១០,០០០,០០០៛(​ដប់​លាន​រៀល​)​ និង​ឆេះ​សម្ភារ​:​ប្រើប្រាស់​អស់​មួយ​ចំនួន​ ។​

​ករណី​នេះ​ កម្លាំង​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ​១៧​នាក់​ រថយន្ត​ពន្លត់អគ្គិភ័យ​ ១​គ្រឿង​ និង​ទឹក​ចំនួន​ ២​ឡាន​ ជួយ​ជញ្ជូន​ស្រូវ​​ចំនួន​ ២១​បេ​៕

មតិយោបល់