ភ្នំពេញៈ បើទោះជាកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ក្តី តែកម្ពុជាបានចូលរួមយ៉ាងសកម្មជាមួយពិភពលោកក្នុងការការពារការប្រែប្រួលអាកាសធាតុ ដោយមានការផ្លាស់ប្តូ ការរស់នៅរបស់ប្រជាជន ការចូលរួមការពារធនធានធម្មជាតិ (ព្រៃឈើ) និងទាញយកប្រភពថាមពលពីការកកើតឡើងវិញ ឬ ពីការច្នៃប្រឌិតផ្សេងៗ។
លោក សាយ សំអាល់ អះអាងនៅថ្ងៃទី២៧ ខែមិថុនានេះថា មកដល់ពេលនេះកម្ពុជាបានដើរចេញពីការប្រើប្រាស់ប្រេងឥន្ធនៈក្នុងការទាញយកថាមពលអគ្គិសនី ពោលគឺយើងប្រើប្រាស់ធ្យូងថ្ម និងវារីអគ្គិសនី ដើម្បីទាញយកថាមពលមកបំពេញការប្រើប្រាស់ ហើយបច្ចុប្បន្នក៏កំពុងតែស្វែងរកបច្ចេកវិទ្យាផ្សេងៗទៀត ដើម្បីទាញយកប្រភពថាមពលមកផ្គត់ផ្គង់ទាំងស្រុងផងដែរ។
លោករដ្ឋមន្រ្តីបញ្ជាក់ថា “ទៅថ្ងៃខាងមុខទៀតយើងត្រូវរិះរកវិធីថា តើកម្ពុជាអាចពឹងផ្អែកលើប្រភពអ្វីផ្សេង ដើម្បីរក្សានូវតុល្យភាព ភាពប្រកួតប្រជែងរបស់ខ្លួន ដ៏រាបណាយើងមានភ្លើងថោក កំណើនសេដ្ឋកិច្ចរបស់យើងនិងបន្តទៅមុខ នេះជារឿងដែលយើងត្រូវគិតគូរទាំងអស់គ្នា”៕
មតិយោបល់