ព្រះសីហនុៈ ជនបរទេសសញ្ជាតិអង់គ្លេសម្នាក់ ដេកស្លាប់ក្នុងផ្ទះជួល យីហោ ស្វីស ហ្គាឌិន (SWISS GARDEN) ដោយសារគាំងបេះដូង កាលពីវេលាម៉ោង១៩:១៥នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
ប្រភពឲ្យដឹងថា សពជនបរទេស ឈ្មោះ WILLIAM RICHARD STIVEN ភេទប្រុស កើតថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៥៥ សញ្ជាតិ អង់គ្លេស កាន់លិខិតឆ្លងដែនលេខ 099029745 សុពលភាពដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧។ជនបរទេសខាងលើបានចូលមកស្នាក់នៅផ្ទះជួលឈ្មោះ SWISS GARDEN ស្ថិតនៅក្រ១៧ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ បើតាមការឲ្យដឹងពីឈ្មោះ អ៊ុក សោភ័ណ្ឌ ភេទស្រី អាយុ២៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរអ្នកគ្រប់គ្រងផ្ទះសំណាក់ខាងលើ។ តាមការធ្វើកោសល្យវិច័យរបស់សម្ថកិច្ច និងលោកវេជ្ជបណ្ឌិតបានឲ្យដឹងថា សាកសពស្លាប់ដោយសាគាំងបេះដូង។
បច្ចុប្បន្ន សាកសពត្រូវបានដឹកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រងចាំការសម្រេចពីស្ថានទូតសាម៉ី និងក្រុមគ្រួសារមកទទួល៕
មតិយោបល់