ព័ត៌មានសុខភាព

ការហូរឈាមតាមទ្វារមាសដែលស្ត្រីគ្រប់រូបគួរតែដឹង

បរទេស៖ ស្ត្រីភាគច្រើនតែងតែជួបប្រទះនឹងបញ្ហាទ្វារមាសដូចជា ឈឺចាប់, ឆ្លងមេរោគផ្សិត, ធំក្លិនអាក្រក់, កើតដុំពក ឬឆ្លងមេរោគលើផ្លូវបង្ហូរនោម ជាពិសេសបញ្ហាហូរឈាមតាមទ្វារមាសដែលធ្វើឲ្យពួកគេមានការព្រួបារម្ភ។ ដូច្នេះហើយ ស្ត្រីគ្រប់រូបគួរតែដឹងពីមូលហេតុនៃការហូរឈាម ឬត្រូវទៅពិនិត្យឲ្យបានច្បាស់ ដើម្បីធ្វើការព្យាបាលឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ថ្នាំពន្យាកំណើតអាចជាមូលហេតុនៅពីក្រោយនៃការហូរឈាមពីទ្វារមាសក្នុងកំឡុងពេលវដ្តរដូវ។ ពេលខ្លះ ការហូរឈាមអាចធ្វើឲ្យអ្នកមានអារម្មណ៍រមាស់ និងក្តៅនៅក្នុងទ្វារមាស។

ការរលូតកូនក៏នាំឲ្យមានការហូរឈាមតាមទ្វារមាសផងដែរ។ ការរលូតកូននៅក្នុងដំណាក់កាលដំបូងនៃការមានផ្ទៃពោះ ជាពិសេសនៅពេលដែលស្ត្រីមិនបានដឹងថាខ្លួនឯងមានផ្ទៃពោះ អាចនាំឲ្យមានការហូរឈាមកាន់តែធ្ងន់ធ្ងរពីទ្វារមាស។

ការកើតដុំសាច់ក្នុងទ្វារមាស, ត្រូវរបួស រួមជាមួយនឹងជាលិកាផ្សេងទៀតមានលក្ខណៈមិនប្រក្រតីក្នុងស្បូន ឬមាត់ស្បូន ក៏ជាការហេតុនាំឲ្យមានការហូរឈាមតាមទ្វារមាសដែរ។ ដូច្នេះមានតែការធ្វើតេស្តព្យាបាលវេជ្ជបញ្ជារ ឬដំណាក់កាលខ្លះអាចធ្វើការវះកាត់ប្រសិនបើចាំបាច់។

ជុំវិញពេលអស់រដូវ ស្ត្រីក៏ត្រូវប្រឈមមុននឹងបញ្ហានៃការហូរឈាមច្រើនហួសពីទ្វារមាសដែរ។ ក្នុងអំឡុងពេលនេះ ស្ត្រីនឹងចាប់ផ្តើមទទួលរោគសញ្ញានៃការអស់រដូវ ហើយអមជាមួយនឹងការហូរឈាមច្រើនហួសប្រមាណចេញពីទ្វារមាស៕

bleeding

មតិយោបល់