ឧត្ដរមានជ័យៈ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ នៅលើផ្លូវជាតិលេខ១៧១ ភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តបន្ទាយមានជ័យ។
នៅមុនពេលកើតហេតុ គេមានឃើញមានម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ សាយក្រហម ស៊េរី២០១៥ គ្មានស្លាកលេខជិះដោយឈ្មោះ វែន វឿត ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បើកបរពីលិចទៅកើត លុះដល់ចំណុចកើតហេតុបានវ៉ាម៉ូតូ១គ្រឿងមិនផុត ប៉ះជាមួយម៉ូតូបន្តិច ជ្រុលចូលក្រោមរថយន្តបណ្តាលឲ្យកិនបែកខ្លួនខ្ទេចស្លាប់ភ្លាមៗនៅកន្លែង។
ចំណែករថយន្តម៉ាកពុយហ្សូ ១២តោន ពណ៌ស លាយ ខៀវ ពាក់ស្លាកលេខ តាកែវ3A-1030 អ្នកបើកបររត់គេចខ្លួន។
ករណីនេះកម្លាំងជំនាញ និងប៉ុស្តិ៍រដ្ឋបាលបានចុះទៅកាន់កន្លែងកើតហេតុ ធ្វើកំណត់ហេតុដកហូតវត្ថុតាងមករក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្តតាមនិតិវិធី។ ចំណែកសាកសព បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់