ព័ត៌មានជាតិ

សាហាវណាស់! ករណីឃាតកម្មសម្លាប់ដុតផ្ទះស្លាប់មួយគ្រួសារ នៅស្រុកចិត្របុរី

ក្រចេះ: កាលពីវេលាម៉ោង១១យប់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ នៅកោះប្រឹម ភូមិប្អៀ ឃុំថ្មី ស្រុកចិត្របុរីខេត្តក្រចេះ មានករណីឃាតកម្ម(សម្លាប់រួចដុតផ្ទះ)។

ជនរងគ្រោះ ចំនួន៤នាក់៖ទី១ឈ្មោះ ឆុំ ឈាន ភេទប្រុស អាយុ៣០ឆ្នាំ(ជាប្តី) ,ទី២ឈ្មោះ ជួន សុខនាងភេទស្រី អាយុ៣៦ឆ្នាំ(ប្រពន្ធ) ,ទី៣ឈ្មោះ ឈាន ភឹមឈី ភេទប្រុស អាយុ១១ឆ្នាំ(កូន) និងទី៤ឈ្មោះ ឈាន វណ្ណី ភេទស្រី អាយុ៩ឆ្នាំ(កូន) ជនរងគ្រោះរស់នៅកន្លែងកើតហេតុ។
ជនសង្ស័យ ពុំស្គាល់អត្តសញ្ញាណ ក្រោយពីធ្វើសកម្មភាពជនសង្ស័យបានដុតផ្ទះចោលដោយយកសាកសពទាំង៤នាក់ដុតក្នុងផ្ទះ។

គ្រួសារជនរងគ្រោះរស់នៅក្នុងចម្ការ ដាច់ឆ្ងាយពីភូមិតែម្នាក់ឯង។ សូមបញ្ជាក់ សមត្ថកិច្ចទទួលបានព័ត៌មានវេលាម៉ោង៥ល្ងាច ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨៕

មតិយោបល់