ភ្នំពេញៈ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ ចាប់ពីម៉ោង ៧ ព្រឹកដល់ម៉ោង ៩ យប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ជាលទ្ធផល បានធ្វើការឃាត់យានយន្តសរុបចំនួន០២ គ្រឿង រួមមាន៖
១- ម៉ូតូចំនួន១ គ្រឿង
២- រ៉ឺម៉កម៉ូតូកង់បីចំនួន ( គ្មាន ) គ្រឿង
៣- រថយន្ត១ គ្រឿង
បច្ចុប្បន្នវត្ថុតាង ត្រូវបានញ្ជូនទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី៕
មតិយោបល់