ព័ត៌មានជាតិ

​ករណីឃាតកម្មដុតផ្ទះសម្លាប់មួយគ្រួសារនៅក្នុងស្រុកចិត្របុរី សមត្ថកិច្ចឃាត់ខ្លួនឃាតកបានហើយ!

ក្រចេះ: កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចឃាត់ខ្លួន​​ជន​សង្ស័យ​​​​​៤​នាក់ កា​​ដែលករណីនេះ ​សង្ស័យ​ជា​ករណី​ឃាតកម្ម​​​។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង១១យប់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ នៅកោះប្រឹម ភូមិប្អៀ ឃុំថ្មី ស្រុកចិត្របុរីខេត្តក្រចេះ មានករណីឃាតកម្ម(សម្លាប់រួចដុតផ្ទះ)។

ជនរងគ្រោះ ចំនួន៤នាក់៖ទី១ឈ្មោះ ឆុំ ឈាន ភេទប្រុស អាយុ៣០ឆ្នាំ(ជាប្តី) ,ទី២ឈ្មោះ ជួន សុខនាងភេទស្រី អាយុ៣៦ឆ្នាំ(ប្រពន្ធ) ,ទី៣ឈ្មោះ ឈាន ភឹមឈី ភេទប្រុស អាយុ១១ឆ្នាំ(កូន) និងទី៤ឈ្មោះ ឈាន វណ្ណី ភេទស្រី អាយុ៩ឆ្នាំ(កូន) ជនរងគ្រោះរស់នៅកន្លែងកើតហេតុ។
ជនសង្ស័យ ពុំស្គាល់អត្តសញ្ញាណ ក្រោយពីធ្វើសកម្មភាពជនសង្ស័យបានដុតផ្ទះចោលដោយយកសាកសពទាំង៤នាក់ដុតក្នុងផ្ទះ។

គ្រួសារជនរងគ្រោះរស់នៅក្នុងចម្ការ ដាច់ឆ្ងាយពីភូមិតែម្នាក់ឯង។ សូមបញ្ជាក់ សមត្ថកិច្ចទទួលបានព័ត៌មានវេលាម៉ោង៥ល្ងាច ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨។

បច្ចុប្បន្ន ជ​ន​សង្ស័យទាំង៤នាក់ ​ត្រូវ​បាន នាំ​ទៅ​សាកសួរ​នៅ​ស្នងការ​នគរបាល​ខេត្ត ។ ទោះ​បី​ជា​​យ៉ាងណា​ ​​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​នោះ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​ ខណៈ​សមត្ថកិច្ច​កំពុង​ធ្វើ​កិច្ច​​នេះយ៉ាងក្តៅគគុក៕

មតិយោបល់