ព័ត៌មានជាតិ

ធ្វើអត្តឃាត ចង.ក សម្លាប់ខ្លួនបានសម្រេច២ករណីក្នុងថ្ងៃតែមួយនៅខេត្តពោធិ៍សាត់

ពោធិ៍សាត់ៈ ករណីធ្វើអត្តឃាត ចង.ក សម្លាប់ខ្លួន ២ ករណី
លើកទី១ ដោយចង.ក និងខ្សែលីឡុងពណ៌ស ជាប់នឹងធ្នឹមផ្ទះ កម្ពស់ពីដី ២.៨០ សង់ស៊ីម៉ែត្រ
កើតនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោងប្រហែល១១និង ៣០នាទី នៅចំណុចចំណុចក្នុងផ្ទះរបស់ឈ្មោះ សេង តាក់ ភេទប្រុស អាយុ២៩ ឆ្នាំ
ដែលជនរងគ្រោះឈ្មោះ សេង តាក់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើត ភូមិស្វាយដូនកែវ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិសាត់
មានប្រពន្ធឈ្មោះ ភាព ចាន់រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានកូនចំនួន០២នាក់ ប្រុស០១នាក់
(មានទីលំនៅភូមិ ឃុំកើតហេតុ)

យោងតាមការបំភ្លឺរបស់ឈ្មោះ ភាព ចាន់រី ត្រូវជាប្រពន្ធជនរងគ្រោះ បានបញ្ជាក់អះអាងថានៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង៧និង ៣០នាទី ខ្លួននិងប្ដីបានទៅផ្ទះលោកស្រីភូមិ ឈ្មោះ ឡិម ឃីម ឲ្យគាត់ជួយធ្វើលិខិតលែងលះរវាងខ្លួននឹងប្ដី ហើយមេភូមិបានធ្វើរួចតែប្ដីរបស់ខ្លួនមិនព្រមផ្ដិតមេដៃលើលិខិតលែងលះទេ
ក្រោយមកខ្លួនបានទៅដេកនៅផ្ទះម្ដាយដែលនៅខាងលិចផ្ទះចម្ងាយ 100 ម៉ែត្រ លុះព្រឹកឡើង ថ្ងៃទី ២៧ ខែមករាឆ្នាំ ២០២១ វេលាម៉ោង ៦ និង 00 នាទីព្រឹក ស្រាប់តែកូនស្រីរបស់ខ្លួនឈ្មោះ តាក់ ម៉ីនាង បានមកស្រែកប្រាប់ខ្លួនថា ប៉ា តាក់ ស្លាប់បាត់ហើយ បន្ទាប់មកខ្លួនក៏បានទៅប្រាប់បងប្អូនសុំឲ្យជួយប្រាប់សមត្ថកិច្ច មកមើលហើយឃើញប្ដីរបស់ខ្លួន បានចងកស្លាប់បាត់ហើយ។
រយៈកាលកន្លងមកប្តីរបស់ខ្លួនធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយប្ដីរបស់ខ្លួន ពេលស្រវឹងម្ដងតែងតែប្រើអំពើហិង្សាក្នុងគ្រួសារញឹកញាប់ផងដែរ នឹងនាំកូនទៅដេកនៅកណ្ដាលថ្នល់មុខផ្ទះទៀតផង។
យោងតាមការបំភ្លឺរបស់ឈ្មោះ អ៉ឹម អេង ភេទប្រុស អាយុ ៦១ ឆ្នាំ បានបំភ្លឺថា កាលពីថ្ងៃទី ២៦ ខែមករាឆ្នាំ ២០២១ វេលាម៉ោង៦ និង 00 នាទី ខ្លួនបានហៅប្ដីប្រពន្ធ ជនរងគ្រោះ ទៅផ្ទះអ្នកស្រីមេភូមិឡបាក់ ដើម្បីធ្វើលិខិតលែងលះ ប៉ុន្តែភាគីខាងប្ដីមិនព្រមលែងលះទេ ក្រោយមកមេភូមិឡបាក់ បានធ្វើកំណត់ហេតុរួចហើយ ចាំព្រឹកឡើងឲ្យទៅសាលាឃុំ ហើយខ្លួនប្រពន្ធវាឈ្មោះ ភាព ចាន់រី ឲ្យទៅដេកនៅផ្ទះម្ដាយរបស់វានៅខាងលិចផ្ទះរបស់វា ចំណែកប្ដីរបស់វាឈ្មោះ សេង តាក់ បានអង្វរសុំដេកនៅមាត់ច្រកផ្ទះចូលរបស់ម្ដាយក្មេកពេលនោះខ្លួនបានប្រាប់ថា កុំដេកនៅទីហ្នឹង ទៅដេកនៅឯងផ្ទះទៅ តែថាកុំឲ្យឆ្កែខាំ ចាំព្រឹកទៅសាលាឃុំ ឲ្យគេដោះស្រាយ។
ក្រោយមកព្រឹកឡើងថ្ងៃទី ២៧​ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៤ និង ៣០ នាទីព្រឹក កូនស្រីរបស់ជនរងគ្រោះឈ្មោះ សេង តាក់ បានមកប្រាប់ខ្លួនថាឪពុកខ្ញុំស្លាប់បាត់ហើយ ពេលនោះខ្លួនក៏បានតេទៅមេភូមិនិងអនុភូមិ ឲ្យជួយប្រាប់សមត្ថកិច្ច តែម្ដងទៅ ។
រយៈកាលកន្លងមក ប្ដីប្រពន្ធមួយគូនេះ តែងតែប្រើអំពើហិង្សាក្នុងគ្រួសារជារើយៗ ហើយផឹកស្រានិងសេពគ្រឿងញៀនផងដែរ។
លើកទី២ លើសបាន៣៦ម៉ោង នៅចំណុចព្រៃបន្ទាយសៀម ស្ថិតនៅភូមិថ្មី ឃុំស្នាអន្សា ស្រុកក្រគ ខេត្តពោធិ៍សាត់
ជនរងគ្រោះឈ្មោះ តាប់ វិត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ
មានប្រពន្ធឈ្មោះ អៀង គាណាល់ អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានកូនចំនួន០២នាក់ ស្រី ០២ នាក់
មានទីលំនៅភូមិស្វាយសរ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិសាត់។
– យោងតាមការបំភ្លឺរបស់ឈ្មោះ ថម ថា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្មី ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ បានបញ្ជាក់អះអាងថានៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១វេលាម៉ោង៨ និង ០០នាទី ខ្លួនបានដើរជីកដំឡូងជ្រូកនិងខ្វាកង្កែបនៅចំណុចព្រៃបន្ទាយសៀមស្ថិតនៅភូមិថ្មី ឃុំស្នាអន្សា ស្រុកក្រគ ខេត្តពោធិ៍សាត់។ ពេលនោះក៏ឮឆ្កែព្រុសនៅក្នុងព្រៃខ្លួនក៏ដើរទៅមើល ស្រាប់ឃើញមាន សាកសពចងកមានសភាពស្អុយ នៅកន្លែងនឹងខ្លួនក៏បានទៅប្រាប់ មេភូមិថាមានមនុស្សចង់កនៅចំណុចកើតហេតុខាងលើហ្នឹង។
-យោងតាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះ ឈ្មោះ អៀង គាណាល់ អាយុ៣១ឆ្នាំ ជនជាតិខ្មែ មុខរបរកសិករ មានទីលំនៅភូមិស្វាយស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ បានបញ្ជាក់អះអាងថានៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង ១ និង ២០នាទី រំលងអាធ្រាត ខ្លួនបានភ្ញាក់ពីដេកពេលមើលប្ដីមិនឃើញប្ដីដេកជាមួយ មិនដឹងទៅណាលុះព្រឹកឡើងខ្លួនបានរាយការណ៍ទៅមេភូមិនិងសមត្ថកិច្ចថាប្ដីខ្លួនខ្លួន ខ្លួននិងអ្នកភូមិបងប្អូននាំគ្នាទៅរកប្ដីតែរកមិនឃើញលុះដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង១២ និង៤៣នាទី លោកមេភូមិបានរាយការណ៍ទៅខ្លួនថាប្ដីរបស់ខ្លួនចងកស្លាប់នៅនៅចំណុចព្រៃបន្ទាយសៀម ស្ថិតនៅភូមិថ្មី ឃុំស្នាអន្សា ស្រុកក្រគ ខេត្តពោធិ៍សាត់។ ពេលនោះខ្លួនក៏នាំបងប្អូនមកមើលបើឃើញប្ដីខ្លួនចងក ខ្សែអង្រឹងពណ៍ត្រួយចេកប្រវែង១,៥ម៉ែត្រ និងមែកដើមសរសេច កំពស់២,៥ម៉ែត្រ ស្លាប់នៅកន្លែងកើតហេតុបាត់ហើយ សាក់សពមានភាពហើមស្អុយ។
បញ្ជាក់ រយះកាលកន្លងមកប្ដីរបស់ខ្លួនឱ្យតែពេលផឹកស៊ីស្រវឹងម្ដង លូតឡើងជញ្ជាំងផ្ទះនិងរត់ឡើងដើមឈើ បានអ្នកជិតខាងជួយ។
មូលហេតុ÷ប្រវត្តិធ្លាប់មានជំងឺប្រសៃប្រសាទ។
ចូលរួមពិនិត្យសាកសពរួមមានពេទ្យខេត្ត នឹងផ្នែកជំនាញខាងបច្ចេកទេសខេត្តនិងជំនាញអធិការនគរបាលស្រុកក្រគរនិងប៉ុស្តិ៍
-ក្រោយការពិនិត្យសាករួចសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់