ព្រៃវែងៈ កាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ មានករណីក្មេងប្រុសម្នាក់លង់ទឹកស្លាប់ នៅផ្លូវបំបែកជា៤ (អ្នកតាកាហោ) ភូមិស្វាយ ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
ជនរងគ្រោះឈ្មោះ សុខ តុលា ភេទប្រុស អាយុ ១២ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យសាកសពរួចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់