ព័ត៌មានជាតិ

ជនសង្ស័យគាស់បន្ទប់៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន!

ភ្នំពេញ: ជនសង្ស័យប្រុស៣នាក់រួមជាមួយស្រីម្នាក់ ត្រូវបានកម្លាំងផ្នែកសន្តិសុខខណ្ឌនិងអន្តរាគមន៍ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលត្រពាំងក្រសាំងឃាត់ខ្លួន កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ នេះដែលពាក់ពន្ធ័ករណីគាស់ផ្ទះ។

ការអនុវត្តខាងលើដោយមានការសហការពីកម្លាំងសម្ងាត់បានរាយការណ៍ថាកាលពីយប់វេលាម៉ោង២យប់ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ មានជនសង្ស័យមួយក្រុមបានចូលគាស់ផ្ទះមួយកន្លែងនៅភូមិព្រៃដូនអុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បានសម្ភារ:មួយចំនួន ទើបព្រឹកឡើងកម្លាំងយើងចុះទៅកន្លែងដែលជនសង្ស័យទាំងនោះលាក់សម្ភារ:នោះក៏បានឃាត់ខ្លួនបាន៤នាក់ រួចក៏បានយកមកប៉ុស្តិ៍ត្រពាំងក្រសាំងដើម្បីសួរនាំបន្ត។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់កំពុងសាកសួរនៅប៉ុស្តិ៍រដ្ឋបាលត្រពាំងក្រសាំង ដើម្បីកសាងសំណុំរឿងដើម្បីចាត់ការតាមនិតិវិធី៕

មតិយោបល់