ព័ត៌មានជាតិ

ស្ត្រីម្នាក់ ជិះទៅម៉ូតូទៅធ្វើការ ទើបដល់ពាក់កណ្ដាលផ្លូវ ក៏ត្រូវចោរឆក់កាបូប យកទៅបាត់ដោយសុវត្ថិភាព នៅខណ្ឌដូនពេញ

ភ្នំពេញ: ស្ត្រីម្នាក់ ត្រូវបានចោរឆក់កាបូបបានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់ ខណ:ដែលខ្លួន ទើបជិះម៉ូតូចេញពីផ្ទះ ទៅធ្វើការដល់ពាក់កណ្ដាលផ្លូវ ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៥ និង ៥០នាទីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវស៊ីសុវត្ថិ ជាប់និងរបងមន្ទីរពេទ្យ (កេតុមាលា) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ស្ត្រីរងគ្រោះ បានជិះម៉ូតូ១គ្រឿង ម៉ាក WAVE ចេញពីផ្ទះ នៅម្ដុំទួលសង្កែ តាមបណ្ដោយផ្លូវស៊ីសុវត្ថិ ទិសដៅពីជើងទៅត្បូង ក្នុងគោលបំណងទៅធ្វើការនៅធនាគារ លុះមកដល់ចំណុចកើតហេតុ ស្រាប់ តែជនសង្ស័យ២នាក់ បានជិះម៉ូតូ១គ្រឿង មិនចាំម៉ាក មកអែប រួចធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់គាត់បានសម្រេច ហើយក្រុមចោរបានជិះម៉ូតូគេចខ្លួនបាត់ ខណ:ដែលម៉ូតូស្ត្រីរងគ្រោះ បានដួលបណ្ដាលឲ្យគាត់ រងរបួសរលាត់ដៃជើង ។

តាមសមត្ថកិច្ច បានឲ្យដឹងថា កាបូបដែលត្រូវក្រុមចោរ ឆក់យកទៅបាត់នោះ មានទ្រព្យសម្បត្តិដូចជា៖
– ប្រាក់ដុល្លារជាង ១០០
– ទូរស័ព្ទ១គ្រឿង រួមទាំងសម្ភារ ១ចំនួនទៀត ។

ក្រោយពេលកើតហេតុស្ត្រីរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលស្រះចក ដើម្បីស្វែងរកជនសង្ស័យ មកផ្ដន្ទាទោសតាមច្បាប់៕

មតិយោបល់