ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្ក្រាបគ្រឿងញៀន ឃាត់ខ្លួបុរស​២នាក់និងនារី​ជាបុគ្គលិកហាងខារ៉ាអូខេម្នាក់ ដកហូតគ្រឿងញៀនជិតកន្លះគីឡូ!

ភ្នំពេញ: ជនង្ស័យជាអ្នកជួញដូរគ្រឿងញៀនចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួននិងដកហូតថ្នាំញៀនជិតកន្លះគីឡូក្រាម​ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២០ ខែតុលា ​ឆ្នាំ២០១៨​ នៅចំណុចផ្ទះមួយកន្លែងភូមិត្រពាំងល្វា​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ ​រាជធានីភ្នំពេញ​។

​ជនសង្ស័យទី១ឈ្មោះ ឯម វិបុល​ ភេទប្រុស អាយុ៣២ ឆ្នាំមុខរបរ ជាងម៉ាស៊ីត្រជាក់ រស់នៅភូមិត្រពាំងល្វា សង្កាត់កាកាបទី១​ខណ្ឌពោធិ៍សែនជ័យ​ ទី២ឈ្មោះ ឡឹក ប្រុស អាយុ៣៣ឆ្នាំ មុខរបរសំណង់ រស់នៅភូមិចម្ការស្បូវ ឃុំអង្គពពេល ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ​,ទី៣ឈ្មោះស្រី ពៅ អាយុ២៤ឆ្នាំ មុខរបនារីខារ៉ាអូខេ ស្នាក់នៅកន្លែងធ្វើការ ភូមិត្រពាំងល្វា ស​ង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​ មាន​ស្រុកកំណើតនៅភូមិ ឃុំអង្គង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

​តាមសមត្ថកិច្ចបានឲ្យដឹងថា​ មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើដោយមានប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ថាទីតាំងខាងលើមានការប្រើប្រាស់និងជួញដូរគ្រឿងញៀនទើបលោកវរសេនីយ៍ឯក​ យឹម​ សារ៉ាន់​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជាកម្លាំងនគរបាលប៉ុស្តិ៍កាកាបទី១ចុះបង្ក្រាបនៅចំណុចខាងលើភ្លាមៗនិងធ្វើការឆែកឆេរកឃើញថ្នាំញៀនក្រាមថ្លាចំនួន២កញ្ចប់ធំៗស្មើនិងជិតកន្លះគីឡូទើបធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់តែម្តង។
​ក្រោយបង្ក្រាបទីតាំងខាងលើត្រូវបាននគរបាលបិទទ្វារចោលជាបណ្ណោះអាសន្នសិន ចំណែកជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់