Post News Media ព័ត៌មានជាតិ លួចម៉ូតូគេបាន...

លួចម៉ូតូគេបានសម្រេច ជិះរត់គេច ត្រូវម្ចាស់ទាន់ ជាប់ខ្នោះ!

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋព័ទ្ធចាប់ខ្លួនបានប្រគល់ជូននគរបាលបន្ទាប់ពីជនសង្ស័យរូបនោះធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូ១គ្រឿងបានសម្រេចរួចជិះគេចខ្លួនបានបន្តិច ត្រូវបានម្ចាស់ម៉ូតូឃើញទាន់ស្រែកឆោរឡោទើបចាប់ខ្លួនបានតែម្ដង។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះ អិន មករា អាយុ២០ឆ្នាំ ស្នាក់នៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ បានធ្វើសកម្មភាពលួចម៉ូតូម៉ាកហុងដាស្កូបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FB-5059 ដែលជាកម្មសិទ្ធិរបស់ឈ្មោះ ដាង វុត្ថា អាយុ៣១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូស្កុបពី១គ្រឿងខាងលើ បានសម្រេចហើយបានព្យាយាមជិះគេចខ្លួន។ ប៉ុន្តែបានចម្ងាយប្រមាណ៥០ម៉ែត្រប៉ុណ្ណោះ ត្រូវបានម្ចាស់ឃើញទាន់ស្រែឆោរឡោបង្កឲ្យមានការភ្ញាក់ផ្អើលទើបប្រជាពលរដ្ឋជួយដេញតាមចាប់បានហើយស្វាគមន៍ម្នាក់មួយដៃមួយជើងរួចទើបប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅ១នាំទៅសាកសួរនិងចាត់ការតាមច្បាប់៕