ព័ត៌មានជាតិ

កងកម្លាំងសន្តិសុខឥណ្ឌារាប់សិបនាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារអត្តឃាត នៅតំបន់កាស្មៀ

ឥណ្ឌាៈ យ៉ាងហោចណាស់កងកម្លាំងឥណ្ឌាចំនួន ៤២ នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារអត្តឃាតមួយ ស្ថិតនៅផ្នែកភាគខាងត្បូងនៃប្រទេសឥណ្ឌា ដែលវាជាការវាយប្រហារដ៏អាក្រក់បំផុត មិនធ្លាប់មានរយៈពេលពីរទសវត្ស ក្នុងតំបន់ជម្លោះកាស្មៀរ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។

អ្នកបើកការវាយប្រហារម្នាក់ ត្រូវបានគេសង្ស័យថា ចេញពីតំបន់ពួកឧទ្ទាមមួយ ដែលបានវាយឆ្មក់រថយន្តផ្ទុកគ្រឿងផ្ទុះរបស់គាត់ ចូលទៅក្នុងឡានក្រុងដឹកកងទ័ព នៅភូមិ Lethpora ជិតក្រុង Awantipora តាមបណ្តោយផ្លូវក្នុងស្រុក Pulwama កាលពីថ្ងៃព្រហស្បតិ៍។

ពាក់ព័ន្ធនឹងករណីនេះ មន្ត្រីជាន់ខ្ពស់មួយរូប បាននិយាយថា ក្រៅពីបុគ្គលិកយោធាទាហានចំនួន ៤២ នាក់ ដែលត្រូវបានគេអះអាងថាបានស្លាប់ នៅក្នុងការវាយប្រហារនោះ ក៏មានជាង ១០នាក់ទៀតបានរងរបួសផងដែរ៕

មតិយោបល់