ព័ត៌មានជាតិ

កាណូត២គ្រឿងបុកគ្នាពេញទំហឹងលើផ្ទៃទឹក បណ្តាលឲ្យបុរសម្នាក់ស្លាប់

សៀមរាបៈ កាលពីវេលាម៉ោង៧និង០៥នាទី យប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងកាណូត បុកកាណូត កើតឡើងលើផ្ទៃទឹក ក្នុងស្ទឹងសង្កែក្នុងភូមិទ្រាយ ឃុំពោធិទ្រាយ ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើង រវាងកាណូតម៉ាក CNC ប្រភេទស្មាច់ ពណ៌ស្លាទុំ បណ្តោយប្រវែង៥.៩០ម៉ែត្រ ម៉ាស៊ីនម៉ាកហ៊ីណូតា ១៨សេស បើកបរដោយឈ្មោះ មាន ភុត ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិទ្រាយ ឃុំពោធិទ្រាយ ស្រុកពួក ខេត្តសៀមរាប ដឹកឈ្មោះ ប៉ែន ភីរុន ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិជាមួយគ្នាបើកបរទិសដៅពីត្បូងទៅជើង បានបុក កាណូតម៉ាកCCC ប្រភេទស្មាច់ ពណ៌ស្លាទុំ បណ្តោយប្រវែង៦.១០ម៉ែត្រ ម៉ាស៊ីនម៉ាកហ៊ីណូតា ១៨សេស បើកបរដោយឈ្មោះ សុខ ខេន ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិទ្រាយ ឃុំពោធិទ្រាយ ស្រុកពួក ខេត្តសៀមរាប ដឹកកូនឈ្មោះ សុខ ចិត្រា ភេទប្រុស អាយុ១១ឆ្នាំ បើកបរទិសដៅពីជើងទៅត្បូង បណ្តាលឲ្យបុរសម្នាក់ស្លាប់។

ក្រោយពេលកើតហេតុកម្លាំងផ្នែកជំនាញបានចុះវាស់វែងកន្លែងកើតហេតុ ប្រមូលវត្ថុតាង កសាងសំណុំរឿងតាមនិតិវិធី និងប្រគល់សាកសព ជូនក្រុមគ្រួរសារយកទៅធ្វើបុណ្យតាមប្រពៃណី និងសុំគោលការណ៍ឃាត់ខ្លួនអ្នកបើកបរកាណូតបង្កផងដែរ៕

មតិយោបល់