ព័ត៌មានជាតិ

ស្តារិចបើកចុះភ្នំ រេចង្កូតធ្លាក់ផ្លូវក្រឡាប់ បណ្តាលឲ្យមនុស្ស០៨នាក់ រងរបួសធ្ងន់ស្រាល

កំពង់ស្ពឺ: នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៤និង០០នាទីរសៀល នៅផ្លូវឡើងគិរីរម្យ ត្រង់ចំណុចលោកយាយម៉ៅបាំងដៃ ភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានរថយន្តមួយគ្រឿង ម៉ាកស្តារិច ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2W-8740 បើកបរដោយឈ្មោះ វីរ: បុត្រ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិសាលាស្រុក ឃុំកោងកាង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បើកចុះពីភ្នំគិរីរម្យ ដល់ត្រង់ចំណុចកើតហេតុ រថយន្តរអិលរេចង្កូតក្រឡាប់ដោយខ្លួនឯង បណ្តាលឲ្យរបួសធ្ងន់-ស្រាលចំនួន០៨នាក់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំពោះរថយន្តរងការខូចខាតធ្ងន់ រង់ចាំរថយន្តស្ទូចចេញពីកន្លែងកើតហេតុ ៕

មតិយោបល់