ព័ត៌មានជាតិ

យកវត្ថុរឹងចាក់ចុងភៅការឲ្យរបួសសមត្ថកិច្ចឃាត់ខ្លួន

កណ្តាលៈ ជនសង្ស័យមុខរបរមិនពិតប្រាកដម្នាក់ប្រើហិង្សាដោយចេតនាយកវត្ថុរឹងស្រួចចាក់ចុងភៅការឲ្យរបួសសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង២២និង០០នាទីថ្ងៃទី ១៥ ខែមេសាឆ្នាំ២០១៩នៅចំណុចភូមិព្រែកខ្សេវ
ឃុំរកាខ្ពស់ស្រុកស្អាងខេត្តកណ្តាល។
សមត្ថកិច្ចឲ្យដឹងថាជនរងគ្រោះឈ្មោះ សំណាង ពន្លឺ ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិ ខ្មែរ
មុខរបរ ចុងភៅការមានទីលំនៅភូមិ ព្រែកឡុង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ សៀ តុងសេង ភេទប្រុសអាយុ២៦ឆ្នាំ ជនជាតិខ្មែរ
មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតនៅភូមិត្នោត ស្រុកពារាំង ខេត្តព្រៃវែង ។

សមត្ថកិច្ចបន្តឲ្យដឹងថានៅថ្ងៃ ខែ ឆ្នាំកើតហេតុខាងលើជនសង្ស័យ ឈ្មោះ សៀ តុងសេងបានយកសាំងចំនួន២ដបទឹកសុទ្ធ គប់សំដៅចូលទៅក្នុងផ្ទះរបស់ឈ្មោះ សួង សឿង ភេទ ប្រុស បណ្តាលឲ្យភ្លើងឆេះឡាំងស្នោរភ្លាមនោះត្រូវបានកូនៗឈ្មោះសួង សឿង ពន្លត់បានបង្កឲ្យឆេះអ្វីឡើយ។
ពេលនោះឈ្មោះសំណាង ពន្លឺ ជនរងគ្រោះបានឃាត់ជនសង្ស័យ ដោយសួរ ថាហេតុអ្វី បានជាដុតផ្ទះគេដឹងថាឆេះដល់ផ្ទះគេផ្សេងទៀតអត់? ជនសង្ស័យនិយាយថាបើឆេះចាំគិតទៀតជារឿងគ្រួសារអញ ភ្លាមនោះឈ្មោះសំណាង ពន្លឺបានចាប់ក្របួចកអាវជនសង្ស័យ ហើយអ្នកទាំងពីរក៏បានប្រតាយប្រតប់គ្នា ជនសង្ស័យក៏បានចាក់ទៅលើជនរងគ្រោះដោយវត្ថុរឹង ស្រួច បណ្តាលឲ្យមុតត្រូវចំស្មាខាងឆ្វេងចំនួន៤កន្លែងនិងត្រូវចំឆ្អឹងជំនីខាងឆ្វេងចំនួន១កន្លែង។
*ក្រោយពេលទទួលបានព័ត័មានខាងលើ ផ្នែកនគរបាលយុត្តិធម៍ស្រុកបានអន្ដរាគមន៍ដល់កន្លែងកើតហេតុនិងបានឃាត់ខ្លួនឈ្មោះសៀ តុងសេង ទៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្ដអនុវត្ត តាមនីតិវីធី ៕

មតិយោបល់