ភ្នំពេញៈ កាលពីវេលាម៉ោង៤និង៥០នាទីល្ងាច ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយពេលធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាកOPPOមួយគ្រឿងពីនារីម្នាក់ នៅរង្វង់មូលកួស្រូវ តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រោយពេលកើតហេតុនារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់រលួសផងដែរ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនមកសាកសួរ និងឃុំខ្លនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិច្បាប់៕
មតិយោបល់