Post News Media ព័ត៌មានជាតិ ឆេះរថយន្តស៊ាំ...

ឆេះរថយន្តស៊ាំយ៉ុងដឹកខោអាវ ផ្អើលទាំងយប់

តាកែវ: កាលពីវេលាម៉ោង៨និង១៤នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ មានរថយន្តស៊ាំយ៉ុងមួយគ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលនៅលើផ្លូវលំ ភូមិទួលទ្រា ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។

រថយន្តដែលឆេះនេះម៉ាកស៊ាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2AR-6954 ធ្វើដំណើរពីកើតទៅលិច បើកបរដោយស្ត្រីឈ្មោះ ចែ មី អាយុ៤០ឆ្នាំ ជនជាតិចិន ដែលបម្រើការងារនៅសិប្បកម្ម ក្នុងភូមិត្នោតទេ ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ ដោយបានបើកបរដល់ចំណុចខាងលើ រថយន្តក៏បានឆេះ ក្នុងនោះមានខោអាវចំនួន ១៨៣ឡូ ប្រាក់ដុល្លារចំនួន១០០ដុល្លារ ប្រាក់រៀលចំនួន២០ម៉ឺនរៀល ដោយមានកម្លាំងស្នងការដ្ឋាន មកសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោង បានបាញ់ទឹកពន្លត់រថយន្ត អស់ទឹកចំនួន២ធុង និងប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យអស់ចំនួនមួយបំពង់ ហើយត្រូវបានរលត់ជាស្ថាពរ ។

ចំណែកមូលហេតុបណ្តាលមកពីទុស្សេខ្សែភ្លើងក្នុងរថយន្ត៕