ភ្នំពេញៈ ក្រោយពីរកឃើញថា ស្ត្រីជនជាតិចិនម្នាក់ ពិតជាបានបើករថយន្ដ ដេញតាមបុក ចោរឆក់ទូរស័ព្ទ ២នាក់ឲ្យរងរបួសធ្ងន់ ប្រាកដមែន សមត្ថកិច្ចខណ្ឌចំការមន បានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ។
បើតាមរបាយការណ៍របស់សមត្ថកិច្ច ជនសង្ស័យមានឈ្មោះ YUAN TANG (ថា ង យៀន) ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិ ចិន មុខរបរ អាជីវករ ស្នាក់នៅផ្ទះជួលគ្មាន លេខ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ចំណែកជនសង្ស័យ និងជាជនរងគ្រោះផងទី១ឈ្មោះ សារុន ពិសិដ្ឋ ភេទ ប្រុស អាយុ ២៨ឆ្នាំ មុខរបរ ចោរ ស្នាក់នៅផ្ទះ លេខ២៥០ ផ្លូវលេខ ៤៦០ ក្រុម ២២ ភូមិ ៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន (រងរបួសធ្ងន់) និងទី២ឈ្មោះ បេ សុភាដេវីត ភេទ ប្រុស អាយុ ២៤ឆ្នាំ មុខរបរ ចោរ ស្នាក់នៅផ្ទះលេខ ៣២A ផ្លូវលេខ ២៨០ ក្រុម៤៣ ភូមិ៥ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន (ស្លាប់)។
គួររំឭកថា កាលពីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ជនសង្ស័យបាន បើករថយន្តម៉ាក រថយន្ត ម៉ាក LEXUS RX-300 ព័ណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-9745 បុកម៉ូតូ ជនរងគ្រោះ ម៉ាក SCOOPY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CL-7241 នៅចំណុចផ្លូវលេខ៤៥៤ កែងផ្លូវលេខ១២៣ ស្ថិតក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្តាលឲ្យជនរងគ្រោះ ជាចោរឆក់ទូរស័ព្ទ ២នាក់ រងរបួសធ្ងន់៕
ហេតុការកើតឡើងកាលពីយប់ថ្ងៃទី១២ សីហា ២០១៨
មតិយោបល់