ព័ត៌មានជាតិ

សូមបើកបរដោយប្រុងប្រយ័ត្ន! ម៉ូតូបុកម៉ូតូស្លាប់២នាក់របួសធ្ងន់ម្នាក់

កំពង់ធំ: វេលាម៉ោង៦និង១៥នាទីព្រលប់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ តាមផ្លូវលំក្រាលកៅស៊ូសម្ដេចហ៊ុន សែន ក្រវ៉ា ចំណុចភូមិបឹង ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចររវាងម៉ូតូនិងម៉ូតូ ក្នុងទឹសដៅផ្ទុយគ្នា បណ្តាលឲ្យស្លាប់បុរស២នាក់និងរបួសធ្ងន់យុវជនម្នាក់។

សមត្ថកិច្ចឲ្យដឹងថា ខូចខាតម៉ូតូ០២គ្រឿងម៉ូតូមួយគ្រឿងម៉ាកYamaha ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ1CT-8013 ទិសដៅលិចកើតបើកដោយឈ្មោះ ឈន.ផាន់ណា ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ មុខរបរកសិករស្លាប់នៅកន្លែងកើតហេតុ។ អ្នករួមដំណើរឈ្មោះ ស៊ីម ឡូញ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិ ឃុំជាមួយអ្នកបើកម៉ូតូ មុខរបរកសិកររបួសធ្ងន់។
ម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ1FH-8052 ទិសដៅកើតទៅលិចបើកដោយឈ្មោះ យន់ ម៉ាច ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិតាអោង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំមុខរបរ កសិករស្លាប់ពេលបញ្ចូនដល់មន្ទីពេទ្យបង្អែកបារាយណ៍។
វត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍។មូលហេតុបឋមបង្កឡើងដោយអ្នកបើកម៉ូតូម៉ាក
Yamahaបើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់ទៅបុកអ្នកបើកបរម៉ូតូហុងដាឌ្រីម ដែលកំពុងចរាចរក្នុងគន្លងផ្លូវផ្ទុយគ្នា៕

មតិយោបល់