ព័ត៌មានជាតិ

បុរសម្នាក់សន្លប់ស្ដូកស្ដឹង បន្ទាប់ពីជិះម៉ូតូទៅបុកគូទរថយន្តពេញទំហឹង

រតនគិរី: កាលពីវេលាម៉ោង ៣ និង ៣០នាទីរសៀល ថ្ងៃទី១៣ ខែកុម្ភ ឆ្នាំ២០២០ ត្រង់ចំណុចមុខរោងអ្នកតាភ្នំកូនសេក តាមកំណាត់ផ្លូវជាតិលេខ៧៦ ស្ថិតភូមិកាំផ្លិញ ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង។

ដំណើររឿង៖ នៅវេលាកើតហេតុ មានម៉ូតូ១គ្រឿងម៉ាក ស្មាស់វីវូ ពណ៌ខ្មៅ ពាក់ផ្លាកលេខ រតនគិរី កំពង់ចាម 1K-2877 បើកបរដោយឈ្មោះ គី ណុច ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ទិសដៅពីត្បូងមកជើងខណ:មកដល់ចំណុចខាងលើបានបុកគូទរថយន្តមិនស្គាល់ម៉ាក (រត់គេចខ្លួន) បណ្ដាលឲ្យរបួសធ្ងន់សន្លប់ស្តូក។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល ចំណែកជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់