ព័ត៌មានជាតិ

កម្លាំងអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ បញ្ជូនជនសង្ស័យ ២នាក់ មុខសញ្ញាឃាដកម្ម ទៅតុលាការ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦ កម្លាំងអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ បានបញ្ជូនខ្លួនជនសង្ស័យ ២នាក់ មុខសញ្ញា ប្រព្រឹត្តិបទល្មើស ឃាដកម្ម ទាំង ២នាក់បងប្អូន ម្នាក់ឈ្មោះ គង់ កុសល និងម្នាក់ទៀតឈ្មោះ គង់ ចាន់សុវណ្ណារ៉ា ទៅកាន់ តុលារការរាជធានីភ្នំពេញ រួចរាល់ហើយ។ នេះបើតាមសម្តី មន្ត្រីមានសមត្ថកិច្ច ខណ្ឌសែនសុខ បានប្រាប់ឱ្យ Post News ដឹង។

គួររំលឹកថា កាលពីវេលាម៉ោង១០:៤៥នាទី ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ កម្លាំងអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ បានប្រើប្រាស់កម្លាំងជំនាញ ចុះបង្ក្រាបចំគោលដៅ នូវមុខសញ្ញា ប្រព្រឹត្តិបទល្មើស ឃាដកម្ម កាលពីម៉ោង០១:៤៥នាទី នៅចំនុច ផ្លូវលំ
ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ឈានដល់ការឃាត់ខ្លួនបាន ជនសង្ស័យចំនួន ២នាក់ រួមជាមួយវត្ថុតាង ប្រភេទ កាំភ្លើងម៉ាក រ៉ូឡូ ពណ៌ខ្មៅ យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌ ដែលជនល្មើសមានឈ្មោះ គង់ កុសល ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនប្រាកដ និងឈ្មោះ គង់ ចាន់សុវណ្ណារ៉ា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនប្រាកដ ត្រូវជាបងប្អូនបង្កើត ស្នាក់នៅ ផ្ទះជួល ផ្លូវលំ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ខណៈនោះ ជនសង្ស័យ ក៏សារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាព បាញ់សម្លាប់ ជនរងគ្រោះឈ្មោះ ឆាយ ចិន្តា ហៅ ឈីវ
ភេទប្រុស អាយុ ២៣ឆ្នាំ ពិតប្រាកដមែន៕

photo_2016-04-14_19-37-14photo_2016-04-14_19-37-09photo_2016-04-14_19-37-20 photo_2016-04-14_19-37-11photo_2016-04-14_19-37-24 photo_2016-04-14_19-37-31photo_2016-04-14_19-37-27

មតិយោបល់