ព័ត៌មានជាតិ

ប្លន់សម្លាប់មនុស្សនៅខណ្ឌសែនសុខ អធិការថា ជារឿងគំនុំ

(ភ្នំពេញ): នៅព្រលប់ថ្ងៃទី១៤មេសា ២០១៦នេះអធិការនគរបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង បានប្រាប់Post News ថា ករណីសម្លាប់មនុស្សកាលពីយប់មុិញ សង្ស័យជារឿងគំនុំ ពីព្រោះជនរងគ្រោះត្រូវជនល្មើស វាយនឹងឈើជ្រុង ។

បើតាមលោក អធិការ ករណីនេះបានកើតឡើងកាលពីយប់មុិញ ប៉ុន្តែគេទើបនិងរាយការណ៍ប្រាប់សមត្ថកិច្ច កាលពីមោ៉ង១០ព្រឹកមុិញ បន្ទាប់ពីជនរងគ្រោះបានស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីពេទ្យ ។

បើតាមសមត្ថកិច្ច នៅវេលាម៉ោង៩យប់ថ្ងៃទី១៣ខែមេសា ឆ្នាំ២០១៦ នៅចំនុច​ភូមិ​ទំនប់​ សង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ​ ករណីលួចមានស្ថានទម្ងន់ទោស (ប្លន់កាបូបលុយ)​ បានកើតឡើងបណ្តាលឱ្យជនរងគ្រោះ ​ឈ្មោះ​ ឆាយ​ ហាក់​ ភេទប្រុស​ អាយុ​២០ឆ្នាំ​ ជានិសិត្ស​ ឆ្នាំទី3​ ស្នាក់នៅភូមិខាងលើ ស្លាប់​ ។
សមត្ថកិច្ចថា ជនសង្ស័យមិស្កាល់អត្តសញ្ញាណទេ ដោយមុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូមិនស្គាល់ម៉ាក បានចុះពីលើម៉ូតូវាយជនរងគ្រោះចំក្បាលរបួសធ្ងន់ ហើយយកកាបូបលុយ​ជិះម៉ូតូគេចខ្លួនបាត់។
បើតាមសាក្សី មុនពេលកើហេតុ​ ជនរងគ្រោះ​មកពីដើរលេង​ ពេលមកដល់​ផ្ទះ ជនរងគ្រោះបានចុះមកចាក់សោរទ្វារស្រាប់តែមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានចុះមកវាយពីក្រោយចំក្បាលរងរបួសធ្ងន់ ហើយយកកាបូបលុយជិះគេចខ្លួនបាត់។
ចំនែកជនរងគ្រោះត្រូវបានសាច់ញាតិ​បញ្ជូនទៅមន្ទីរពេទ្យលោកសង្ឃ ដើម្បីសង្រ្គោះ​ពេលនោះជនរងគ្រោះបានស្លាប់នៅក្នុងមន្ទីរពេទ្យ៕​ 
 
  

មតិយោបល់