ភ្នំពេញៈ សិប្បកម្មកាត់ដេរសម្លៀកបំពាក់តូចមួយ សង្ស័យគ្មានទាំងច្បាប់អនុញ្ញាតផងក៏មិនដឹង កម្មករបម្រើការងារ បម្រើវិស័យក្នុងក្នុងសិប្បកម្មខាងលើ មិនបាន១០០នាក់ផង បែជាថៅកែដាក់គំនាបមកលើកម្មករ សម្រាប់បៀវត្សខែថ្មីនេះ សម្រាប់កម្មករណាឈប់សម្រាកមានច្បាប់ក្តី មិនមានច្បាប់ក្តី កាត់លុយឥតត្រាប្រណី ស្មើ១សប្តាហ៍ ដាក់បម្រាម ហាមតវ៉ា មិនពេញចិត្តឈប់ បញ្ញាតិចេញពីមាត់ថៅកែ ធ្វើឲ្យកម្មករប្រមាណជាង៤០នាក់ មិនពេញចិត្ត ផ្ទុះតវ៉ា នាល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ នៅមុខសិប្បកម្មគ្មានយីហោ តាមផ្លូវលំ ក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
សិប្បកម្មខាងលើគ្មានលើកស្លាកយីហោទេ គ្រាន់តែហៅឈ្មោះ ឆេង យ័ន្ត ហើយមានកម្មករ បម្រើការងារក្នុងសិប្បកម្មខាងលើមានចំនួន៧៨នាក់ ខែមុនៗ មិនដូចខែនេះ កម្មករឈប់ មានធុរៈចំបាច់ សម្រាកឈឺ ដោយមានច្បាប់ត្រឹមត្រូវ នោះមិនបានកាត់លុយឡើយ ទើបតែមកដល់ខែនេះ កុំថាឡើយឈប់អត់ច្បាប់ សូម្បីឈប់មានច្បាប់ត្រឹមត្រូវ បែជាថៅកែ កាត់លុយ ឈប់១ថ្ងៃ កាត់១សប្តាហ៍ មានកម្មករខ្លះគាត់ឈឺ បានឈប់សម្រាក៣ថ្ងៃ ដល់កាត់លុយ ស្មើ៣សប្តាហ៍ ស្មើ២១ថ្ងៃ អស់បាត់ប្រាក់ខែ១ខែ ទើបកម្មករប្រមាណជាង៤០នាក់ តវ៉ាទាមទារ ឲ្យក្រុមហ៊ុនគោរពទៅនឹងលក្ខខណ្ឌការងារ ដែលក្រសួងដាក់ចុះ ។
កម្មករប្រមាណជាង៤០នាក់ មិនសប្បាយចិត្តដោយសារ ខណ្ឌខណ្ឌរបស់ថៅកែ ហួសហេតុពេក ឈប់មានច្បាប់១ថ្ងៃ កាត់លុយ១សប្តាហ៍ ប្រមូលផ្តុំគ្នាតវ៉ា រកយុត្តិធម៌ កឭនៅល្ងាចថ្ងៃទី១៥ ខែសីហានេះ ។ ខណៈដែលកម្មករតវ៉ា ក៏មានវត្តមានអាជ្ញាធរ ខណ្ឌចុះទៅសម្របសម្រួល តែមិនទាន់មានសម្រេច ៕
មតិយោបល់