ព័ត៌មានជាតិ

រថយន្តធំ ២គ្រឿងបុកគ្នា នៅក្រុងព្រះសីហនុ បណ្ដាលមនុស្ស ៦នាក់របួសធ្ងន់ស្រាល

ព្រះសីហនុ: (ដំណឹងបឋម) រថយន្តធនធំ ២គ្រឿងបុកគ្នានៅផ្លូវឡើងពីចំណោតអូរត្រាវ ទៅក្រុងព្រះសីហនុ នៅវេលាម៉ោងជាង ២រសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ។

តាមសេចក្ដីរាយការណ៍ផ្ទាល់ពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មានមនុស្ស ៦នាក់រងរបួសធ្ងន់ និងស្រាល ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំពោះហេតុការណ៍នៃគ្រោះថ្នាក់ នៅមិនដឹងច្បាស់នៅឡើយទេ ៕

មតិយោបល់