ព័ត៌មានជាតិ

CRV បុកកាមរីបាឡែនពេញទំហឹង រងការខូចខាតទាំងសងខាង

ភ្នំពេញ: រថយន្តស៊ីអវីមួយគ្រឿង បើកដោយបុរសម្នាក់ បោះពួយយ៉ាងលឿន មកដល់ចំណុចផ្លូវបំបែកជាបួន បានជ្រុលចង្កូតទៅបុករថយន្តកាមរីបាឡែនចំមួយចំហៀង ខាងស្ដាំរងខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែមករា​ឆ្នាំ ២០១៩ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញបុរសម្នាក់ បានបើករថយន្ត ម៉ាក CRV ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 2D-1929 ធ្វើដំពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើត បានជ្រុលទៅបុករថយន្ត CRV
ពណ៌ទឹកក្រូច បើកដោយបុរសម្នាក់ ធ្វើដំណើរបញ្ច្រាសគ្នាពេញទំហឹង បណ្ដាលឲ្យរថយន្តកាមរីបាឡែនខ្ទេចមួយចំហៀងខាងស្ដាំយ៉ាងដំណំនិងម្ចាស់រថយន្តរងរបួសធ្ងន់ ចំណែករថយន្ត CRV ខូចខាតមួយកំណាត់មុខ។

ក្រោយកើតហេតុ សមត្ថកិច្ចខណ្ឌដូនពេញ បានទាក់ទងទៅជំនាញ មកវាស់វែងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរារណ៌ផ្លូវគោក ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់