ព័ត៌មានជាតិ

ជនសង្ស័យពីរនាក់ប៉ុនប៉ងធ្វើសកម្មភាព លួចម៉ូតូនៅក្នុងបុរីមួយកន្លែងមិនបានសម្រេច ហើយដកកាំភ្លើងបាញ់គំរាមសន្តិសុខ

ភ្នំពេញៈ នាវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីជនសង្ស័យពីរនាក់ ប៉ុនប៉ងធ្វើសកម្មភាពលួចម៉ូតូ មិនបានសម្រេច ក្នុងបុរីមួយកន្លែង រហូតឈានដល់ការផ្ទុះនូវអាវុធចំនួន០២គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ​ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើហេតុ មានជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកឃ្លីក បានប៉ុនប៉ងធ្វើសកម្មភាព លួចម៉ូតូស្កុពី ១គ្រឿង នៅក្នុងបុរីមួយក​ន្លែងមិនបានសម្រេច ត្រូវសន្តិសុខយាមនៅទីកន្លែងនោះ ឃើញទាន់ហើយក៏សួរនាំ ខណៈនោះជនសង្ស័យ ក៏បានជិះម៉ូតូគេចខ្លួនចេញពីក្នុងបុរីនោះ ត្រូវបានសន្តិសុខបោះដៃឲ្យអ្នកយាមដូចគ្នាបិទបារាស់ ។ ពេលនោះជនសង្ស័យបានដកកាំ ភ្លើងបាញ់គំរាមសន្តិសុខចំនួន០២គ្រាប់ បណ្តាលឲ្យត្រូវដែក មិនត្រូវសន្តិសុខនោះទេ ។ ពេលនោះជនសង្ស័យ បានផ្តួលម៉ូតូជនរងគ្រោះ ហើយបានរត់ឡើងជិះម៉ូតូបក្ខពួករបស់ខ្លួនគេចខ្លួនបាត់ស្រមោលតែម្តង ។

នៅក្រោយពេលកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះមកអន្តរាគមន៍ ដល់ទីតាំងកន្លែងកើតហេតុ ។ បន្ទាប់មកបាន យកម៉ូតូជនរងគ្រោះទៅកាន់ប៉ុស្តិ៍ ទុកជាភស្តតាង ដើម្បីស្រាវជ្រាវស្វែងរកជនសង្ស័យទាំងនោះ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕

មតិយោបល់