ព័ត៌មានជាតិ

បង្ក្រាបគ្រឿងញៀននៅក្លឹបស្កាយឡាញ ឃាត់ខ្លួនជនជាតិចិន ឥណ្ឌូនេស៊ី កូរ៉េនិងខ្មែរ ៥៣នាក់ នៅក្រុងព្រះសីហនុ!

​ព្រះសីហនុៈ កាលពីវេលាម៉ោង២យប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ កម្លាំងការិល័យប្រឆាំងគ្រឿងញៀន ដឹកនាំបញ្ជាផ្ទាល់ដោយ លោក លឹម ប៊ុនហេង ព្រះរាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ ធ្វើការបង្ក្រាបជាក់ស្តែងករណីគ្រឿងញៀន នៅក្នុងក្លឹបស្កាយឡាញ ស្ថិតនៅសង្កាត់៤ ក្រុងខេត្តព្រះសីហនុ ។

ជាលទ្ធផល បានធ្វើការឃាត់បណ្តោះអាសន្នជនសង្ស័យបានចំនួន៥៣នាក់ ស្រី៧នាក់ ក្នុងនោះ (ជនជាតិចិន ១០នាក់ ឥណ្ឌូនេស៊ី១៧នាក់ កូរ៉េ២នាក់ និងជនជាតិខ្មែរចំនួន ២៤នាក់ ) ព្រមទាំងដកហូតបានថ្នាំញៀន និងសម្ភារសម្រាប់ ប្រើប្រាស់គ្រឿងញៀនមួយចំនួន៕

មតិយោបល់