ព័ត៌មានជាតិ

ស្ត្រីម្នាក់ មានសតិមិនសូវគ្រប់ លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

តាកែវ: កាលពីវេលាម៉ោង៦និង១០នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ មានករណីស្ត្រីម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោច នៅចំណុចត្រពាំងកក់ ក្នុងភូមិកំពង់ ឃុំព្របាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

សពជនរងគ្រោះមានឈ្មោះ​ អ៊ឹម សុខជា ភេទស្រី អាយុ២១ឆ្នាំ មានទីលំនៅភូមិកំពង់ ឃុំព្របាទជាន់ជុំ ស្រុកគិរីវង់ បានដើរមកដល់ចំណុចកើតហេតុខាងលើបានលង់ទឹកស្លាប់តែម្តង។

ក្រោយកើតហេតុរួចសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុនឹងបានពិនិត្យសាកសព ជនរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ដោយសារតែជនរងគ្រោះមានសតិមិនគ្រប់ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់