ប៉ៃលិនៈ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ កម្លាំងប៉ុស្ដិ៍អូរអណ្ដូងបានទទួលពាក្យបណ្ដឹងពីឈ្មោះ ឆោម គ្រក់ ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅភូមិអូរចិតប្រាំ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ប្ដឹងទៅលើឈ្មោះ លួន ថា ភេទប្រុសអាយុ២១ឆ្នាំ ពីបទប៉ុនប៉ងលួច ទូរសព្ទរបស់ខ្លួន នៅចំណុចភូមិឃុំខាងលើ ។
ក្រោយទទួលបានពាក្យបណ្ដឹង កម្លាំងប៉ុស្ដិ៍បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់បន្តទៀត៕
មតិយោបល់