ព័ត៌មានជាតិ

ម្ចាស់រ​យន្ត​កូរ៉ូឡា​ស្រវឹង​ជោគ​រី​យ៉ែ​ថយ​ក្រោយ​ជ្រុល​ទៅបុ​ករនាំង​ដែ​កពុះ​ចែក ទ្រូងផ្លូវ​បាក់​អស់​០៣​ផ្ទាំង រួច​ដាក់​មេ​ព្រួច​

​ភ្នំពេញ ៖ រនាំង​ដែក ពុះ​ចែក​ទ្រូងផ្លូវ បាន​បាក់​អស់​ចំនួន ០៣​ផ្ទាំង ដោយសារ​តែ​បុរស​ម្នាក់ រី​យ៉ែ​រថយន្ត​ថយក្រោយ​យ៉ាង​លឿន ក្នុងស្ថានភាព​ស្រវឹង ហើយ​បាន​ជ្រុល គូទ​រថយន្ត​ទៅបុក​រនាំង​ដែក​បណ្តាល​ឲ្យ​បាក់រង​ការខូចខាត់ កាល វេលា​ម៉ោង​១២​និង ២០​នាទី យប់​អធ្រាត ថ្ងៃទី​២៨​មីនា ២០១៤ នៅ​ចំណុច​មុខ ខារ៉ាអូខេ អេ​ហ្ស៊ី​ប តាម​បណ្តោយ​ផ្លូវ ម៉ៅ​សេទុង ស្ថិតក្នុង សង្កាត់ ផ្សារ​ដេប៉ូ​៣ ខណ្ឌ​ទួលគោក ។​

​យោងតាម​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​សង្កេតឃើញ​បុរស​ម្នាក់ ចេញពី​ខារ៉ាអូខេ អេ​ហ្ស៊ី​ប ទាំង​ស្ថានភាព​ស្រវឹង ហើយ​បាន​ឡើង​បើក​រថយន្ត​មួយគ្រឿង ម៉ាក​កូរ៉ូឡា ពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ ភ្នំពេញ 2W-4910 ដែល​ចត​ចោល នៅ​ខាងលិច​ថ្នល់ រួច​បាន រី​យ៉ែ រថយន្ត ថយ​ក្រោយ​ក្នុង ល្បឿន​យ៉ាង​លឿន ក៏​បាន​ជ្រុល​គូទ រថយន្ត ទៅ​បុក​និង​រនាំង​ដែក ពុះ​ចែក​ទ្រូងផ្លូវ បណ្តាលឲ្យ​បាក់​អស់​ចំនួន ០៣​ផ្ទាំង​រង​កា​ខូច​ខាត់ ហើយ​រថយន្ត​បង្ក ក៏​បាន​បួង​ចង្កូត​គេចខ្លួនបាត់​ភ្លាមៗ​តែម្តង ។

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ក៏បាន​ចុះ​មកដល់​កន្លែងកើតហេតុ និង​សា​កើ​សួរ​នៅ​កន្លែងកើតហេតុ ហើយក៏​បាន​ស្គាល់​ស្លាក់​លេខ​រថយន្ត​បង្ក និង​ស្រាវជ្រាវ​យក​មក​ទទួល​ខុស​ត្រូវ​នៃ​កំហុស​របស់​ខ្លួន​ដែល​បាន​បង្ក​៕

2014-03-28_104323

មតិយោបល់