ភ្នំពេញៈ ជនសង្ស័យប្រុសស្រីចំនួន២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីជនសង្ស័យម្នាក់លួច យកទូរសព្ទពីស្ត្រីម្នាក់ ហើយទៅឲ្យជនសង្ស័យផ្សេងម្នាក់ទៀត ដើម្បីរត់គេចខ្លួនបាត់ ប៉ុន្តែត្រូវជនរងគ្រោះ និងពលរដ្ឋឃាត់ទាន់រួចប្រគល់ឲ្យសមត្ថកិច្ច បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចកន្លែងតាំងពិព័រណ៍ ប្រគំតន្ត្រី ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទី១- ឈ្មោះ នួន វិបុល ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោម ចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅសង្កាត់បឹងកក់ ខណ្ឌទួលគោក ទី២- ឈ្មោះ នី ស្រីពុំ ភេទស្រី អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្នាក់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះ ឈ្មោះ កង វត្តី ភេទស្រី អាយុ២២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ហើយទូរសព្ទដែលជនសង្ស័យលួចម៉ាកiphone 7plus តម្លៃជាង ៥០០ដុល្លារ។
តាមប្រភពពីជនរងគ្រោះ បាននិយាយថា មុនពេលកើតហេតុ រូបគាត់ព្រមទាំងក្រុមគ្រួសាររបស់គាត់ បាននាំគ្នាទៅមើលតាំងពិព័រណ៍ ប្រគំ តន្ត្រី បន្ទាប់មកជនសង្ស័យជាបុរសខាងលើបាន លូកយកទូរសព្ទរបស់ជនរងគ្រោះ និងឲ្យជនសង្ស័យផ្សេងទៀត ។ ពេលជនរងគ្រោះដឹងខ្លួន ពេលដឹងថាបាត់ក៏បានដើររកជនសង្ស័យ ស្រាប់តែប្រទះឃើញជនសង្ស័យខាងលើ កំពុងលូកលួចយកទូរសព្ទម្នាក់ទៀត ហើយនៅពេលនោះដែរ ត្រូវបានជនរងគ្រោះ និងប្រជាពលរដ្ឋឃាត់បាន២នាក់ ហើយប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុ បន្ទាប់ពីឃាត់បានជនសង្ស័យលួចទូរសព្ទដៃ បាន២នាក់ហើយជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ ដើម្បីឲ្យសមត្ថកិច្ចជួយស៊ើបអង្កេត រកមុខសញ្ញាលួចបន្ថែមទៀតនិង ចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់