ព័ត៌មានជាតិ

ក្មេងទំនើងមួយក្រុមធំ មានគ្នាប្រមាណ ៣០នាក់ ជិះម៉ូតូទាំងហ្វូងស្រែកឡូឡា ត្រូវប៉ូលិសក្តោបជាប់

(កណ្តាល)៖ កាលពីវេលាម៉ោងប្រមាណ ០១:០០នាទី រសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦ ក្មេងទំនើងមួយក្រុមធំ មានគ្នាប្រមាណ ៣០នាក់លើស បានជួបជុំគ្នានៅ វត្តពោធិអណ្តែត រួចក៏នាំគ្នាជិះម៉ូតូទាំងហ្វូង បើកភ្លើង ក្រវីទង់ជាតិ សីុប្ល៉េ ពេញផ្លូវសាធារណ: (ផ្លូវជាតិ ២១បេ) និងស្រែកជ័យឃោស ធ្វើឱ្យបាត់បង់ភាពថ្លៃថ្នូរ និងប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណ: យ៉ាងខ្លាំង។

មន្ត្រីមានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាល ស្រុកកោះធំ បានប្រាប់ឱ្យ Post News ដឹងថា ក្នុងថ្ងៃដដែល ក្រោយទទួលបានបណ្តឹង តាមទូរស័ព្ទ ពីប្រជាជន និងគណ:អភិបាលស្រុក ភ្លាមនោះលោកអធិការ បានដឹកនាំកម្លាំងនគរបាលស្រុក និងកម្លាំងប៉ុស្តិិ៍រដ្ឋបាល ទាំង ១១ប៉ុស្តិ៍ ចុះផ្ទាល់ ដើម្បីធ្វើការឡោមព័ទ្ធ ក្រុមក្មេងទំនើងទាំងនោះ បាននៅវេលាម៉ោង០២:១០នាទី ក្នុងវត្តពោធិអណ្តែត ភូមិពោធិក្នុង ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។

តាមរយ:បទបញ្ជា ពីលោកស្នងការ អ៊ាវ ចម្រើន កម្លាំងនគរបាល ស្រុកកោះធំ បាននាំក្មេងទំនើងទាំងនោះ មកកាន់អធិការដ្ឋាន ដើម្បីអប់រំ និងអញ្ជើញអាណព្យាបាល មកធ្វើកិច្ចសន្យា ធានាឱ្យត្រឡប់ទៅផ្ទះវិញ។ ទន្ទឹមនឹងនោះ ក្មេងទំនើង និងវត្ថុតាង ត្រូវបានប្រគល់ជូនអាណាព្យាបាល គ្រប់ចំនួន ដើម្បីយកទៅអប់រំបន្ត នៅវេលាម៉ោង ០៥:៥០នាទី ល្ងាចថ្ងៃខែឆ្នាំដដែល ផងដែរ។

គួរបញ្ជាក់ថា ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិ ២០១៦នេះ លោកស្នងការ បានដាក់បទបញ្ជាយ៉ាងមឺុងម៉ាត់បំផុត ក្នុងការធ្វើយ៉ាងណា មិនមានក្មេងទំនើង បង្ករសកម្មភាពវឹកវរ ធ្វើឱ្យខូចបរិយាកាសសប្បាយរីករាយ របស់ប្រជាពលរដ្ឋឡើយ ពិសេស ហាមដាច់ខាត អ្នកស្រវឹងជោគជាំ ជិះយាន្តជំនិះ បង្ករគ្រោះថ្នាក់ ដល់អ្នកដទៃ។

ជនសង្ស័យ ចំនួន ១៥នាក់នោះ រួមមានជាអាទិ៍ ៖

១/- ឈ្មោះ ស្រីុម ចន្ឋី ភេទ ប្រុស អាយុ ១៦ឆ្នាំ
២/- ឈ្មោះ ហែ វ៉ាន់ដារ៉ា ភេទ ប្រុស អាយុ ១៨ឆ្នាំ
៣/- ឈ្មោះ ហ៊ង ញ៉ា ភេទ ប្រុស អាយុ ១៨ឆ្នាំ
៤/- ឈ្មោះ យ៉ុង សុភីន ភេទ ប្រុស អាយុ ១៨ឆ្នាំ
៥/- ឈ្មោះ ស្រីន សៀវម៉េង ភេទ ប្រុស អាយុ ១៧ឆ្នាំ
៦/- ឈ្មោះ ណេង ផាន់ណា ភេទ ប្រុស អាយុ ១៦ឆ្នាំ
៧/-​ ឈ្មោះ ម៉ន មឺុន ភេទ ប្រុស អាយុ ១៨ឆ្នាំ
៨/- ឈ្មោះ បឹម វី ភេទ ប្រុស អាយុ ១៩ ឆ្នាំ
៩/- ឈ្មោះ មាន ម៉េងហីុ ភេទ ប្រុស អាយុ ១៦ឆ្នាំ
១០/- ឈ្មោះ អ៊ង សេងហុង ភេទ ប្រុស អាយុ ២៥ឆ្នាំ
១១/- ឈ្មោះ ស្រ៊ាវ ឡង់ឌី ភេទ ប្រុស អាយុ ១៦ឆ្នាំ
១២/- ឈ្មោះ ជ សុភា ភេទ ប្រុស អាយុ ១៦ឆ្នាំ
១៣/- មោះ វ៉ាន់ សំណាង ភេទ ប្រុស អាយុ ១៦ឆ្នាំ
១៤/- ឈ្មោះ ស្រូយ ហ៊ុយ ភេទ ប្រុស អាយុ ២៥ឆ្នាំ
១៥/- ឈ្មោះ គ្រី លីហ៊ង ភេទ ប្រុស អាយុ ១៨ឆ្នាំ

រួមទាំងវត្ថុតាង មានដូចជា៖

១/- ម៉ូតូ ០៩គ្រឿង
២/- ដងទង់ជាតិ ០១ដើម ទៀតផង៕

photo_2016-04-14_19-00-39 photo_2016-04-14_19-00-41 photo_2016-04-14_19-00-44 photo_2016-04-14_19-00-48 photo_2016-04-14_19-00-50 photo_2016-04-14_19-00-53 photo_2016-04-14_19-00-55 photo_2016-04-14_19-01-00 photo_2016-04-14_19-01-03 photo_2016-04-14_19-01-07 photo_2016-04-14_19-01-09 photo_2016-04-14_19-01-13 photo_2016-04-14_19-01-16 photo_2016-04-14_19-01-18photo_2016-04-14_19-00-32 photo_2016-04-14_19-00-35 photo_2016-04-14_19-00-29 photo_2016-04-14_19-00-27 photo_2016-04-14_19-00-24

មតិយោបល់