ព័ត៌មានជាតិ

លុចស៊ីស ៤៧០ បើកបុកគោមួយក្បាល នៅមុខផ្ទះសំណាក់ វ៉ាន់ ធី ងាប់គោភ្លាមៗ រីឯរថយន្តរងការខូចខាត

ប៉ៃលិន: កាលពីវេលាម៉ោង ១២ និង១០នាទីរំលងអធ្រាត្រឈានចូល​ថ្ងៃ​១៧ ខែ​សីហា​ ឆ្នាំ​២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្ត និងគោមួយក្បាល នៅមុខផ្ទះសំណាក់ វ៉ាន់ ធី ស្ថិតនៅក្នុងភូមិផ្សារព្រំជើង​ ឃុំស្ទឹងកាច់​ ស្រុក​សាលាក្រៅ​។

ម្ចាស់រថយន្តឈ្មោះ​ ម៉ន សារ៉ុម ភេទ​ប្រុស អាយុ​ ៤០ឆ្នាំ បុខរបរ មន្រ្តីរាជការ មានទីលំនៅក្នុងភូមិឃុំកើតហេតុ បានបើកបររថយន្ត ម៉ាក Lexus 470 ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2A-8555 បានបុកគោមួយក្បាលពេញទំហឹង បណ្ដាលឲ្យខូចខាតរយថន្តមួយកំណាត់មុខ និងងាប់គោមួយក្បាល។

បច្ចុប្បន្នរថយន្ត និងគោ ត្រូវបានយករក្សាទុកនៅប៉ុស្តិ៍នគបាលរដ្ឋបាលឃុំស្ទឹងកាច់ និងកំពុងស្វែងរកម្ចាស់គោ ដើម្បីធ្វើការដោះស្រាយ៕

មតិយោបល់