ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីឆក់កាបូប ភេទទី៣ មិនបានសម្រេច

ភ្នំពេញ:ជនសង្ស័យ ០២នាក់ ត្រូវបាន មន្ត្រីមានសមត្ថកិច្ច ឃាត់ខ្លួន ខណ:ដេញប្រផាប់ចាប់ប្រភីង នៅចំណុច ផ្លូវ២០០៤ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នាវេលាម៉ោង០៧:៤០នាទី យប់ថ្ងៃទី២២ មេសា ២០១៦ នេះ។

មន្ត្រីនគរបាន បានប្រាប់ឱ្យ Post News ដឹងថា ជនសង្ស័យម្នាក់ឈ្មោះ មួន រតន: ភេទ ប្រុស អាយុ ១៨ឆ្នាំ ទីកន្លែងកំណើត ភូមិក្រសាំងចារ ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង មុខរបរ កម្មករសំណង់ ទីលំនៅសព្វថ្ងៃ ស្នាក់នៅ ភូមិវិមានទ្រង់១ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ក្រុងភ្នំពេញ។ ជនសង្ស័យម្នាក់ទៀតឈ្មោះ ហេង សុខហៃ ភេទ ប្រុស អាយុ ១៦ឆ្នាំ មុខរបរ និងកន្លែងស្នាក់អាស្រ័យ មិនពិតប្រាកដ។

ជនរងគ្រោះឈ្មោះ យឹម ស្រីពៅ ភេទប្រុស (ភេទទីបី) អាយុ ២៤ឆ្នាំ មុខរបរ នៅផ្ទះ ទីកន្លែងកំណើត ភូមិកាតុ២ ឃុំមោងឫស្សី ស្រុកមោង ខេត្តបាត់ដំបង ទីលំនៅសព្វថ្ងៃ ភូមិបូរី១៩៩ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រុងភ្នំពេញ។ វត្ថុតាង ដែលមន្ត្រីប៉ូលិសមានសមត្ថកិច្ច ឃាត់បានរួមមាន ម៉ូតូ ជនសង្ស័យ ម៉ាក ស្កូពី ពណ៌ ស ស្លាកលេខ ភ្នំពេញ AR-8409 រីឯ ម៉ូតូ ជនរងគ្រោះ ម៉ាក អាខន ពាក់ស្លាកលេខ ភ្នំពេញ 1U-9043 បន្ទាប់ពីការឃាត់ខ្លួន និងវត្ថុតាង មន្ត្រីជំនាញបន្តចាត់ការ តាមនិតិវិធីនៃផ្លូវច្បាប់៕

photo_2016-04-23_01-17-01 photo_2016-04-23_01-17-05 photo_2016-04-23_01-17-09

មតិយោបល់