ព័ត៌មានជាតិ

កូនប្រុសរពឹសដៃ លួចដុតផ្ទះខ្ទេច១ខ្នង នៅក្រុងតាខ្មៅ

កណ្តាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ផ្ទះធ្វើពីឈើលើ ថ្មក្រោម ជញ្ជាំងក្តារ ប្រក់ក្បឿង ទទឹង០៥ម៉ែត្រ xបណ្តោយ០៩ម៉ែត្រ បានរងការឆាបឆេះអស់ទាំងស្រុង ខណៈកូនប្រុសរបស់ម្ចាស់ផ្ទះលួចដុត កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០០និង៣០នាទី ស្ថិតនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។

តាមរបាយការណ៍បានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ព្រំ សុធី ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ និងប្តីឈ្មោះ វឹង ខេន អាយុ៥៥ឆ្នាំ មុខរបលក់រកូនឈើ។

ប្រភេទសំណង់ ៖ ផ្ទះធ្វើពីឈើលើថ្មក្រោមជញ្ជាំងក្តារ ប្រក់ក្បឿងទទឹង០៥ម៉ែត្រxបណ្តោយ០៩ម៉ែត្រ។
សម្ភារខូចខាតរួមមាន ៖ ឆេះប្រាក់ដុល្លារ២០០០ដុល្លារ -ឆេះប្រាក់រៀល២០០០០០រៀល -មាស៥ជី -ម៉ូតូ០២គ្រឿង និងសម្ភារៈមួយចំនួនទៀតនៅក្នុងផ្ទះ។

ក្នុងការឆាបឆេះនេះដែរ នៅពេលទទួលបានដំណឹងភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាក្តុលរាយការណ៍ មកកម្លាំងអធិការដ្ឋាន នគរបាលក្រុងតាខ្មៅ សហការជាមួយកម្លាំងការិយាល័យអគ្គិភ័យខេត្ត បានចុះអន្តរាគមន៏ ជាមួយអជ្ញាធរសង្កាត់ប្រជាការពារ ប្រជាពលរដ្ឋបានជួយពន្លត់ដោយប្រើ រថយន្តពន្លត់អគ្គិភ័យសរុប០១គ្រឿង ប្រើប្រាស់ទឹក០១ឡាន ស្មើ០៧ម៉ែត្រគូប និង រលត់ ជាស្ថាពរនៅវេលាម៉ោង០១និង០៥នាទី ហើយមិនបណ្តាលឲ្យមានមនុស្សរងរបួសឬស្លាប់នោះទេ ។

ចំពោះមូលហេតុ គឺបណ្តាលមកពីកូនប្រុសលួចដុតឈ្មោះថនសម្បតិ ភេទប្រុស អាយុ២៧ឆ្នាំនៅភូមិកើតហេតុ៕

មតិយោបល់