ព័ត៌មានជាតិ

បុរសជនជាតិចិនម្នាក់ យកស្រីទៅដេកប៉ះចំភេទទីបី បង្កជាហិង្សាវ៉ៃ ផ្អើលទាំងយប់

ភ្នំពេញ: បុរសជនជាតិចិនម្នាក់ បានយកភេទទីបី ទៅដេកនៅក្នុងខុនដូមួយកន្លែង តែពេលទៅដល់ខុនដូ មិនពេញចិត្ត ហើយក៏ឱ្យត្រឡប់មកវិញ ដោយឲ្យលុយចំនួន ៥ ដុល្លារ តែនារីភេទទី ៣ មិនព្រមយកថា ឲ្យតិចពេកបណ្ដាលឲ្យកើតរឿងឈ្លោះប្រកែកគ្នា រហូតផ្ទុះជាហិង្សា បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ និង ៥ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅត្រង់ចំណុចមុខខុនដូ ថាឡឹនស្តាយ ផ្ទះលេខ៣៧ តាមបណ្ដោយផ្លូវ ៤៣០ នៅក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ភាគីភេទទីបី ទី១ មានឈ្មោះ អេម ចាន់គីរុណ អាយុ ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ១០៥ អាអឺ២ហ្សិត ផ្លូវលេខ ១២២ ភូមិ១៣ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងទី២ឈ្មោះ ម៉េង សំអាង ភេទស្រី អាយុ៣១ឆ្នាំ (រងរបួសស្រាល)។

តាមសម្ដីជនរងគ្រោះជាភេទទី៣ បានឲ្យដឹងថា ដំបូងឡើយជនជាតិចិន បានឆាតតាមវីឆាត ទៅគាត់ដើម្បីឲ្យគាត់ មកដេកជាមួយ ក្នុងតម្លៃ២០០ដុល្លាអាមេរិក បើសិនមានគ្នាពីរនាក់ ក៏បាន។ នៅពេលគាត់ជិះកង់បីឥណ្ឌា មកដល់កន្លែងកើតហេតុ ជនជាតិចិនឃើញហើយ មិនត្រូវចិត្ត ក៏ឲ្យ ៥ ដុល្លារត្រឡប់ទៅវិញ តែភាគីភេទទី៣ មិនព្រមយក ដោយសារតែឲ្យលុយតិចពេក ហើយក៏បានឈ្លោះប្រកែកគ្នា រហូតបង្កឲ្យមានហិង្សាវ៉ៃទៅ វ៉ៃមករងរបួសរៀងៗខ្លួន ហើយខាងភេទទី៣ បាន ទាញដុំថ្មគប់ បណ្ដាលឲ្យបែកកញ្ចក់រថយន្តព្រូស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AV-6528 ខាងជនជាតិចិនបែកចំហៀងខាងមុខ មួយ និងបែកកញ្ចក់ចំហៀងខាងឆ្វេង ព្រមទាំងកញ្ចក់ខាងក្រោយផងដែរ។

ក្រោយកើតហេតុមកសមត្ថកិច្ចបានចុះមកដល់ ក៏បាននាំភេទទីបី ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក។ ចំណែកជនជាតិចិន បានឡើងទៅលើ ខុនដូដេកបាត់ឈឹង មិនមកប៉ុស្តិ៏នោះទេ។ ដោយសារមិនមាន ពាក្យបណ្ដឹងពីខាងភេទទី៣ ព្រោះមិនចង់មានរឿងវែងឆ្ងាយ ក៏សូមបញ្ចប់រឿង នៅប៉ុស្តិ៍ទៅផ្ទះរៀនៗខ្លួន៕

មតិយោបល់