ព័ត៌មានជាតិ

ម្ចាស់រវល់តែលក់បាយឲ្យកម្មកររោងចក្រ ងាកមកកន្លែងដាក់ម៉ូតូ ចោរលួចបាត់!

ភ្នំពេញ: ស្រី្តម្នាក់បានរត់មកដាក់ពាក្យប្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដោយសារតែមានជនសង្ស័យចូលមកលួចម៉ូតូរបស់គាត់យកទៅបាត់ ខណ:គាត់កំពង់តែរវល់លក់បាយឲ្យកម្មករកម្មការិនីរោងចក្រ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង១០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ដែរស្ថិតនៅត្រង់ចំណុចផ្លូវ៩២ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ម៉ូតូដែរជនសង្ស័យលួចយកទៅនោះម៉ាកហុងដាឌ្រីម១២៥ ពណ៌ខ្មៅ ស៊េរី២០០៨ ពាក់ស្លាកលេខ ភ្នំពេញ 1W-6387 ដែរមានម្ចាស់ឈ្មោះ ប៉ែន វណ្ណា អាយុ៤៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៦ ផ្លូវ៣៦៩ ភូមីដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ ពេលដែរគាត់ជិះមកលក់បាយនៅចំណុចខាងលើ។

ស្រី្តរងគ្រោះបានឲ្យដឹងថាគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម១២៥ ពណ៌ខ្មៅ ស៊េរី២០០៨ ដោយគាត់បានជិះមកទុកនៅកន្លែងដែគាត់លក់បាយដូចសពដងមុខរោងចក្រ ខណ:ដែរគាត់កំពុងតែវេល់លក់បាយឲ្យកម្មកររោងច្រកស្រាប់តែងាកមកខាងក្រោយអត់ឃើញម៉ូតូគាត់ក៏បានស្រែកឆោឡោឡើងតែម្តង រួចក៏បានមកដាក់ពាក្យប្តឹងមកអធិការដ្ឋាននគរបានខណ្ឌសែនសុខដើម្បីស្រាវជ្រាវបន្ត៕

មតិយោបល់