ភ្នំពេញៈ បុរសម្នាក់ខណៈពេលផឹកស៊ីស្រវឹងបានរករឿងអ្នកជិតខាងនិងបោះពាក្យសម្ដីទៅកាន់ជាងម៉ាស៊ីនត្រជាក់ម្នាក់ថា បើអញវាយកូនជាងឯងតើវាយ៉ាងម៉េចអស់ប៉ុន្មានលុយ?។បន្ទាប់មកក៏បានធ្វើសកម្មភាពស្ទុះទៅវាយនិងច្របាច់កយុវជនម្នាក់ដែលជាកូនជាងម៉ាស៊ីនត្រជាក់ទាំងកំរោល។ ចំណែកបុរសជាមេជាម៉ាស៊ីនត្រជាក់នោះក្រោយពេលឃើញជនសង្ស័យវាយកូនជាងក៏បានចូលទៅជួយហើយក៏ត្រូវបានជននេះវាយចំច្រមុះ១ដៃ បែកអំពិលអំពែកផងដែរ។ មិនតែប៉ុណ្ណោះយកកាំបិតប្រុងចាក់សម្លាប់ទៀត ប៉ុន្តែជនរងគ្រោះទាំង២នាក់មេនិងកូនជាងម៉ាស៊ីនត្រជាក់នោះបានរត់គេចផុត ហើយបានប្ដឹងឲ្យនគរបាលចាប់ខ្លួនជននេះចាត់ការតាមច្បាប់តែម្ដង។
ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើនោះឈ្មោះ សុខ អាយុ៣៤ឆ្នាំ មុខរបរបរត់ម៉ូតូឌុប ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនរងគ្រោះទាំង២នាក់មេនិងកូនជាងបានសុំលាក់មិនបញ្ចេញឈ្មោះរបស់ខ្លួននោះឡើយ។
តាមប្រភព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនបង្កបានអង្គុយផឹកស៊ីជុំគ្នាជាមួយមិត្តចំនួន៣នាក់ទៀត ហើយមិនដឹងថាមានគំនុំអ្វីជាមួយយុវជនម្នាក់ដែលជាជាងម៉ាស៊ីនត្រជាក់នោះទេ។ លុះពេលស្រវឹងបានស្រែកបោះពាក្យសម្តីថា បើអាញវាយកូនជាងហ្អែងម្នាក់តើអស់ប៉ុន្មានលុយ? ហើយខណៈដែលយុវជនរងគ្រោះកំពុងឈរមើលគេជល់មានក្បែរនោះ ស្រាប់តែជនបង្កស្ទុះទៅវាយនិងច្របាច់.កតែម្ដង។ ភ្លាមៗនោះបុរសជាមេជាម៉ាស៊ីនត្រជាក់នោះក៏បានចូលទៅជួយហើយក៏ត្រូវបានជននេះវាយចំច្រមុះ១ដៃបែកអំពិលអំពែកផងដែរ មិនតែប៉ុណ្ណោះយកកាំបិតប្រុងចាក់សម្លាប់ទៀត ប៉ុន្តែជនរងគ្រោះទាំង២នាក់មេនិងកូនជាងម៉ាស៊ីនត្រជាក់នោះបានរត់គេចផុតហើយបានប្ដឹងឲ្យនគរបាលចាប់ខ្លួនជននេះចាត់ការតាមច្បាប់តែម្ដង៕
មតិយោបល់