កណ្ដាលៈ កាលពីវេលាម៉ោង ៤និង៣០ នាទីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួន ៤ នាក់ ពាក់ព័ន្ធនឹងករណីជួយដូរគ្រឿងញៀន ស្ថិតនៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង។
ជនសង្ស័យខាងលើ មានឈ្មោះ៖
ទី១-ឈ្មោះ សុន សាន់ ហៅក្រៅ អាក្របី ភេទ ប្រុសអាយុ១៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន នៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង។
ទី២-ឈ្មោះ ខឿន ប្រុស ហៅក្រៅ ប្រុស ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង។
ទី៣-ឈ្មោះ សុន សាន្ត ហៅក្រៅ សាន្ត ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន នៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង។
និងទី៤-ឈ្មោះ ធី កុសល ហៅក្រៅង៉ោ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង។
វត្ថុតាងដកហូតបាន រួមមាន៖
– ម្សៅក្រាមពណ៌សថ្លា សង្ស័យថាជាសារធាតុញៀន ចំនួន១២កញ្ចប់ (២ កញ្ចប់ធំ) (១០កញ្ចប់តូច)
– ឧបករណ៏ប្រើប្រាស់មួយចំនួន
– កាំភ្លើងខ្លី០១ដើមម៉ាក (PRAHA)
– បង់កាំភ្លើង១ ( គ្រាប់ចំនួន ០៨គ្រាប់ )។
តាមសមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ កម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលក្រុងតាខ្មៅ សហការជាមួយប៉ុស្តិ៏តាខ្មៅ ដោយមានការរាយការណ៏ពីប្រជាពលរដ្ឋថា មានករណីជួញដូរគ្រឿងញៀន ទើបសមត្ថកិច្ច ក៏បានចុះទៅឆែកឆេរ នៅផ្ទះជនសង្ស័យឈ្មោះ សុន សាន់ និងបក្ខពួក ត្រង់ចំណុចភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ដោយរកឃើញវត្ថុតាងដូចខាងលើ រួចក៏ធ្វើការឃាត់ខ្លួន បញ្ជូនមកអធិការក្រុងតាខ្មៅតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ សុន សាន់ បានឆ្លើយថា ថ្នាំញៀននេះ ពិតជារបស់ខ្លួនប្រាកដមែន ដែលបានទិញពីឈ្មោះ ស្វិត មានទីលំនៅស្ថិតនៅក្នុងភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់