ព្រះសីហនុៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បរិមាណទឹកភ្លៀង ដែលបានធ្លាក់ច្រើននៅតំបន់ជួរភ្នំក្រវាញ បានបង្កឲ្យមានជំនន់ទឹកភ្លៀង ជន់ហូរកាត់ពីលើកំណាត់ផ្លូវជាតិលេខ ៤ ថ្មីម្តងទៀត ត្រង់ចំណុចស្ពានអូរគគី (ចន្លោះគីទ្បូម៉ែត្រលេខ ១០៦-១០៧) ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
គិតត្រឹមម៉ោង ១០ និង៣០ នាទីព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៨ នេះ ចរាចរឆ្លងកាត់នៅចំណុចខាងលើ ត្រូវបានអាជ្ញាធរផ្អាកជាបណ្តោះអាសន្នសិន៕
មតិយោបល់