Post News Media ព័ត៌មានជាតិ ជនសង្ស័យ៥នាក់...

ជនសង្ស័យ៥នាក់ រួមនឹងថ្នាំញៀន៧៧កញ្ចប់ ត្រូវសមត្ថកិច្ចក្របួចបាន

ភ្នំពេញ: ជនសង្ស័យចំនួន៥នាក់ រួមនឹងថ្នាំញៀនជាច្រើនកញ្ចប់ ត្រូវបានកម្លាំងផ្នែកយុត្តិធម៌ និងកម្លាំងបង្ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌបានផ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៧ សង្កាត់បឹងកក់ទី១ និងចំណុចប្លុករោងចក្រឆ្នាំ ផ្លូវរថភ្លើង ក្រុមទី១០៦ ភូមិ១៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យ១.ឈ្មោះ កែវ សារី ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដកហូតបានថ្នាំញៀន១៤ថង់តូច។ ទី២.ឈ្មោះ សៀង តឿ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ទី៣.ឈ្មោះ ម៉ាក៉ ភារ:  ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ អ្នកទាំងពីរ ត្រូវបានដកហូតថ្នាំញៀនចំនួន៤៧ថង៉តូច។  ជនសង្ស័យទាំង៣នាក់ ខាងលើត្រូវកម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាបបាននៅសង្កាត់បឹងកក់ទី១។ ទី៤.ឈ្មោះ ឃឹម យ៉ាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ ស្នាក៉នៅផ្ទះជួល ផ្លូវរថភ្លើង ក្រុម១០៦ ភូមិ២៣ សង្កាត់បឹងកក់២ ដកហូតថ្នាំញៀនចំនួន១៥ថង់តូច។ ទី៥.ឈ្មោះ ស៊ុយ សុភាព ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ក្រុមទី១០៦ ភូមិ២៣ សង្កាត់បឹងកក់ទី២ ដកហូតថ្នាំញៀន១ថង់តូច។ អ្នកទាំងពីរ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការបង្រ្កាបនៅក្នុងសង្កាត់បឹងកក់២។

ក្រោយកើតហេតុបានដកហូតវត្ថុតាងសរុបរួមមាន ៖ ក្រាមពណ៌សថ្លា(ប្រភេទម៉ាទឹកកក) ចំនួន៧៧ថង់តូច និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ រួមនឹងថ្នាំញៀនខាងលើ ត្រូវបញ្ជូនមកកាន់អធិការនគរបាលខណ្ឌ ដើម្បីកសាងសំណុំរឿងចាក់ការបន្តតាមនីតិវិធីច្បាប់៕

photo_2016-09-24_09-50-01

photo_2016-09-24_09-50-07

photo_2016-09-24_09-49-40

photo_2016-09-24_09-49-44

photo_2016-09-24_09-49-57