ព័ត៌មានជាតិ

​ទឹកអាចនឹងបន្តឡើងទៀត នៅចំណុចស្ពានស្ទឹងសំរោង ខណៈដែលចរាចរណ៍នៅបើកជាធម្មតា!

ព្រះសីហនុៈ កាលពីព្រឹក​ថ្ងៃ​ទី​១៨​ ខែសីហា​ ឆ្នាំ​ ២០១៨​ ជំនន់​ទឹកភ្លៀង​ ចាប់ផ្ដើម​ហូរ​កាត់ថ្នល់ជាតិ​លេខ៤ ប្រវែង​ជាង១០ម៉ែត្រ​នៅចំណុចត្រង់ស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ១៥៥​-១៥៦ ​ភូមិ​សាស្ត្រ​ ភូមិ​ស្ទឹងច្រាល​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ខេត្ត​ព្រះសីហនុ តាមការពិនិត្យជាក់ស្តែង​ ស្ថានភាព​ ទឹកអាចនឹងបន្តឡើងទៀត​ ព្រោះអាកាសធាតុមេឃកំពុងមានភ្លៀង​បន្ត។
ចំពោះចរាចរណ៍​នៅបើកដំណើរការជាធម្មតា មិនទាន់មានបិទផ្អាកឡើយទេ​។

រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ច​ នៅការពារ ជួយ​សម្រួល​ សណ្តាប់​ធ្នាប់​ចរាចរណ៍​នៅកន្លែងដែល​ជំនន់ទឹកភ្លៀងហូរកាត់ផ្លូវផងដែរ៕

មតិយោបល់